Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសុខាភិបាល៖ អ្នកញៀនគ្រឿងញៀនចំនួន៣៩០នាក់ ទទួលបាន​សេវាព្យាបាល ​ក្នុងមូលដ្ឋាន​សុខាភិបាល រយៈពេល១សប្ដាហ៍

30-03-2017 13:54

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានបង្ហាញរបាយការណ៍ដោយបញ្ជាក់ថា ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី២០-២៦ ខែមីនា ឆ្នាំ២០១៧ មូលដ្ឋានសុខាភិបាលនៅទូទាំងប្រទេស បានទទួលព្យាបាលអ្នកញៀនគ្រឿងញៀន បានចំនួន ៣៩០នាក់។

របាយការណ៍បានបន្តថា ក្នុងចំណោមអ្នកទទួលបានសេវាព្យាបាលទាំងនោះ មានអ្នកជំងឺថ្មីចំនួន ២៧នាក់, និងអ្នកជំងឺចាស់មានចំនួន ៣៦៣នាក់, អ្នកញៀនថ្នាំអំ្វហ្វេតាមីន២៩៥ នាក់, អ្នកញៀនពួកអាភៀនចំនួន៩៥នាក់, ដោយក្នុងនោះបុរស​មានចំនួន៣៤៥នាក់ និងស្រ្ដីមានចំនួន៤៥នាក់។

សូមអានខ្លឹមសារលម្អិត ក្នុងរបាយការណ៍របស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖