(កំពង់ចាម)៖ លោក សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំអូរស្វាយ ស្រុកកំពង់សៀម នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ នាំយកអំណោយរបស់លោក ហ៊ុន ណេង សមាជិកគណកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម ជូនពលរដ្ឋជិត៤០គ្រួសារ។
ប្រជាពលរដ្ឋដែលទទួលបានអំណោយនោះរួមមាន គ្រួសារទើបសម្រាលកូនចំនួន ២៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន សារុង០១ ថវិកា១០០,០០០រៀល; ចាស់ជរាជួបការលំបាកចំនួន១០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យួរ ថវិកា៥០,០០០រៀល; គ្រួសារដែលមានសមាជិក ទើបទទួលមរណភាពចំនួន០១គ្រួសារ ទទួលបានថវិកា២០០,០០០រៀល
ជនចាស់ជរាម្នាក់និងជនពិកាម្នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០,០០០រៀល និងឧបត្ថម្ភដល់អាជ្ញាធរភូមិ-ឃុំ ចំនួន០៥នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា២០,០០០រៀល។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងរំលែកទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ហ៊ុន ណេង ជូនដល់ប្រជាពលរដ្ឋទាំង៣៨គ្រួសារផងដែរ៕