(លីស្បោន)៖ ប្រធានាធិបតីនៃប្រទេសព័រទុយហ្គាល់លោក Marcelo Rebelo de Sousa, អ្នកគាំទ្រ, អ្នកម្តាយ និងជា ពិសេសមិត្តស្រីថ្មីនាង Georgina Rodriguez សុទ្ធតែបានបង្ហាញវត្តមានក្នុងពិធីប្តូរឈ្មោះព្រលានយន្តហោះ Madeira ទៅជា Cristiano Ronaldo យ៉ាងច្រើនកុះករយប់មិញនេះនៅក្នុងរដ្ឋធានី Funchal នៃប្រទេសព័រទុយហ្គាល់។
ក្នុងពិធីប្តូរឈ្មោះព្រលានយន្តហោះអន្តរជាតិ Madeira ដែលស្ថិតនៅលើដែនកោះ ជំនួសដោយឈ្មោះ Cristiano Ronaldo វិញនោះ គឺដើម្បីសំដែងនូវការដឹងគុណចំពោះ Cristiano Ronaldo ដែលបានជួយឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ឈ្នះពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 នៅប្រទេសបារាំងកាលពីឆ្នាំទៅជាប្រវតិ្តសាស្រ្ត និងជាកិត្តិយសខ្លាំងណាស់ សម្រាប់ប្រទេសដែលស្ថិតក្នុងទ្វីបអឺរ៉ុប ឈ្នះពានធំលំដាប់ពិភពលោកមួយនេះ។
មួយវិញទៀត ក៏ដើម្បីធ្វើឲ្យប្រជាជននៃប្រទេសព័រទុយហ្គាល់ចងចាំនូវស្នាដៃដ៏សំខាន់មួយនេះ ចំពោះ Super star ដែលកំពុងប្រកបអាជីពនៅក្នុងក្លឹប Real Madrid របស់អេស្ប៉ាញផងដែរ ខណៈកីឡាករខ្សែប្រយុទ្ធ វ័យ៣២ឆ្នាំ Ronaldo បានចូលលេងឲ្យជម្រើសជាតិព័រទុយហ្គាល់ ១៦ឆ្នាំមកនេះ៕
សូមទស្សនាវិដេអូ Highlight និងរូបភាពជាច្រើនទៀតមានដូចខាងក្រោម៖