(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់ ទីស្នាក់ការកណ្ដាលរបស់សមាគមន៍ខ្មែរ-ចិន ស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ។
ក្នុងពិធីនេះ ក៏មានការចូលរួមពី ឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមខ្មែរ-ចិនប្រចាំកម្ពុជា ឧកញ៉ា ឃុន សៀ ប្រធានគណៈកម្មការសាងសង់ទីស្នាក់ការសមាគមខ្មែរ-ចិនប្រចាំកម្ពុជា និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
សូមជម្រាបថា អគារទីស្នាក់ការកណ្ដាលរបស់សមាគមន៍ខ្មែរ-ចិនថ្មីនេះ ដោយទទួលបានការបរិច្ឆាកដីទំហំ ៣០០០ ម៉ែត្រការេ ពីលោកឧកញ៉ា ពុង ឃាវសែ ដែលគម្រោងនេះ មានតម្លៃ២,៣៦៨,០០០ដុល្លាអាមេរិក គ្រោងនឹងដាក់សម្ពោធនៅក្រោយពាក់កណ្ដាលឆ្នាំ២០១៨៕