(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ គណបក្សសង្រ្គោះជាតិ រៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធបាតុករ ដែលបានបាត់បងជីវិត ដោយសារការគប់គ្រប់បែក នៅមុខអតីតមន្ទីរដ្ឋសភា។ ពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធបាតុករនេះ ធ្វើឡើងចំថ្ងៃខួប២០ឆ្នាំ។

ពិធីខាងលើនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ (តាមរយៈ Video Conference)៕