(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ លោកវេជ្ជបណ្ឌិតម៉មប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងការកោតសរសើរ និងលើកទឹកចិត្តដល់ការខិតខំផ្តល់សេវាសុខាភិបាលបានល្អ នៅក្នុងខេត្តត្បូងឃ្មុំ ដែលជាខេត្តពៅគេដែលទើបបានបង្កើតឡើងទោះជាស្ថិតក្នុងស្ថានភាពទើបនឹងរៀបចំឡើងក៏ដោយ ដែលទទួលបានលទ្ធផលល្អប្រសើរនិងបានជម្រុញឲ្យបន្ត ការលើកកម្ពស់គុណភាពសេវាពិនិត្យ និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ។
ក្នុងពិធីបិទអង្គសន្និបាតបូកសរុបសមិទ្ធិផលការងារសុខាភិបាលខេត្តត្បូងឃ្មុំលើកទី៣ និងលើកទិសដៅការងារឆ្នាំ២០១៧ នៅមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំអនុសាសន៌សំខាន់ៗរបស់ឯកឧត្តមរដ្ឋមន្ត្រី រួមមាន៖
១. យកចិត្តទុកដាក់អប់រំសុខភាពដល់ប្រជាជន នៅតាមមូលដ្ឋានរបស់ខ្លួន ដោយផ្តោតលើការពារជំងឺឆ្លងនានា បំផុសកិច្ចប្រុងប្រយ័ត្នលើការពុលស្រានិងចំណីអាហារ
២. ពន្យល់និងអប់រំស្ត្រីអំពីវិធានការពារជំងឺឆ្លងដូចជាអេដស៌ របេង គ្រុនចាញ់ និងជំងឺឆ្លងផ្សេងៗទៀត ថែមទាំងបន្ថែមនូវការអប់រំអំពីជំងឺមហារីកសុដននិងស្បូូនហើយនឹងមានការបន្ថែម នូវការវ៉ាក់សាំងការពារមហារីកស្បូូនដល់កុមារីអាយុចាប់ពី៩ឆ្នាំឡើង
៣. យកចិត្តទុកដាក់លើការផ្តល់សេវាពិនិត្យនិងព្យាបាលអ្នកញៀនគ្រឿងញៀនដែលរាជរដ្ឋាភិបាលកំពុងធ្វើយុទ្ធនាការ
៤. ប្រកាន់នូវក្រមសីលធ៌មវិជ្ជាជីវ:សុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដោយឈរលើមូលដ្ឋានផ្តល់សេវាដោយមិនប្រកាន់វណ្ណ: ពូជសាសន៌ និងមិនត្រូវមើលលើលុយជាធំ ត្រូវគិតការផ្តល់សេវាជាមុន
៥. ត្រូវខិតខំលើកតម្លៃ និងគុណធ៌មរបស់គ្រូពេទ្យទោះបីជាក្នុងកា់ល:ទេស:ណាក៏ដោយ។ ត្រូវឆ្លើយតប និងចេះកែលម្អរាល់ចំណុចខ្វះខាត សំដៅលើកកម្ពស់សេវាសុខាភិបាល ឲ្យមានប្រសិទ្ធិភាព សមធ៌ម និងគុណភាពល្អ
៦. ចេះស្រឡាញ់រាប់អានគ្នាជាសហភាតរ: ក្នុងនាមអ្នកប្រកបវិជ្ជាជីវ:ដូចគ្នា ដូចក្រុមគ្រួសារពេទ្យតែមួយ និងត្រូវចេះកែលម្អគ្នា បើមានអ្នកប្រព្រឹត្តខុស ដោយស្មារតីសាមគ្គីភាពជាភាតរ:។
ពិធីបិទស្និបាតនេះ មានការចូលរួមពីឯកឧត្តមតំណាងក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ឯកឧត្តមតំណាងគណ:អភិបាលខេត្ត ថ្នាក់ដឹកនាំក្រសួងសុខាភិបាលនិងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង មណ្ឌលគីរី ព្រៃវែង និងមន្ត្រីសុខាភិបាលខេត្តត្បូងឃ្មុំ សរុបចំនួនប្រហែលជា ២០០ នាក់។
ឈ្លៀតក្នុងឱកាសនេះរដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏បាន កាត់ខ្សែបូជានិមិត្តរូបដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអាគារសល្យសាស្រ្ត ក្នុងមន្ទីរពេទ្យបង្អែកពញាក្រែក និងទស្សនាពិពណ៌សមិទ្ធិផល សុខាភិបាលខេត្តត្បូងឃ្មុំ, សាកសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យបង្អែកពញាក្រែក និងជូនវត្ថុអនុស្សាវរីយ៌ ដល់អ្នកជំងឺទាំងនោះ និងបំពាក់គ្រឿងឥស្សរយស្ស និងប័ណ្ណសរសើរដល់ថ្នាក់ដឹកនាំនិងមន្ត្រីសុខាភិបាលខេត្តត្បូងឃ្មុំ៕