(ភ្នំពេញ)៖ បន្ទាប់ពីជំនួបពិភាក្សារវាងតំណាងក្រសួងមហាផ្ទៃ និងតំណាងរាស្រ្តគណបក្សសង្រ្គោះ​ជាតិបានបញ្ចប់នៅ​រសៀលថ្ងៃទី២៩ ខែមីនា​ ឆ្នាំ២០១៧នេះ​, គណបក្សសង្រ្គោះជាតិ បានចេញសេចក្តីប្រកាសព័ត៌មានជុំវិញលទ្ធផល នៃកិច្ចប្រជុំជាមួយ​តំណាង​ក្រសួងមហាផ្ទៃ។

សេចក្តីប្រកាសរបស់ CNRP បានសរសេរថា៖ តំណាងក្រសួងមហាផ្ទៃបានបញ្ជាក់ថា, ទទួលស្គាល់នូវដំណើរការនៃសមាជវិសាមញ្ញ​របស់​គណបក្សសង្រ្គោះជាតិ និងមិនយល់ទាស់ការធ្វើវិសោធនកម្ម ប្រការ៤៥ និងប្រការ៤៧ នៃលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ ហើយចំពោះករណីមិនទាន់យល់ស្របគ្នា គណបក្សសង្រ្គោះជាតិ នឹងរកដំណោះស្រាយសមស្រប។