(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅទីក្រុងបាងកក មានការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា(MOU)រវាងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) តំណាងដោយលោកស្រី ទេព កូលាប សាកលវិទ្យាធិការនៃPPIU និងវិទ្យាស្ថាន Asian Institute of Technology (AIT) តំណាងដោយលោកសាស្ត្រាចារ្យ វរសាក់ កាណុក នុគុតឆៃ ប្រធានវិជ្ជស្ថាន AIT ។
គោលបំណងនៃអនុស្សរណៈយោគយល់គ្នា(MOU)នេះ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាង PPIU និង AIT លើផ្នែកសិក្សា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ សកម្មភាព មានជាអាទិ៍៖
* បញ្ជូននិស្សិតនិងបុគ្គលិកទៅបន្តការសិក្សា កម្រឹតក្រោយបរិញ្ញាបត្រ (Master &PhD);
*ការផ្លាស់ប្ដូរសាស្ត្រាចារ្យ និងនិស្សិត
* រួមគ្នាបង្កើតកម្មវិធី សញ្ញាបត្រពីរព្រមគ្នា(dual degree) សញ្ញាបត្រចេញជាមួយគ្នា(joint degree) និងកម្មវិធីជាពីររយៈកាល (two-stage programs)…
*សហការគ្នាធ្វើសកម្មភាពស្រាវជ្រាវរួមគ្នា
* សហការគ្នារៀបចំសិក្ខាសាលា និង/ឬការប្រជុំនានា
* សកម្មភាពសិក្សាផ្សេងទៀត ដែលភាគីទាំងពីរយល់ស្របគ្នាថាត្រូវរៀបចំ ។
លោកស្រី ទេពកុលាប និងលោកសាស្ត្រាចារ្យ វរសាក់ កាណុក នុគុតឆៃ ក៏បានសម្ដែងនូវសេចក្ដីរីករាយពេញចិត្ត ចំពោះការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា(MOU)គ្នានេះ ហើយសន្យាថានិងខិតខំឧ្យកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នឧត្តមសិក្សាទាំងពីរ សម្រេចបានផ្លែផ្ការ ៕