សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព រៀបចំកម្មវិធីយុទ្ធនាការ «យុវជនសម័យតេជោ និងអ្នកតស៊ូរំដោះជាតិ»
29-03-2017 17:07
(ភ្នំពេញ)៖ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព (ស.យ.ស.ស ) នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ បានរៀបចំកម្មវិធីយុទ្ធនាការ «យុវជនសម័យតេជោ និងអ្នកតស៊ូរំដោះជាតិ» ដើម្បីសំដែងនូវឧបការៈគុណ គោរពដឹងគុណជូនចំពោះអតីតយុទ្ធជន ដែលបានខិតខំលះបង់អាយុជិវិតដើម្បីជាតិមាតុភូមិ។
កម្មវិធីយុទ្ធនាការខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ជុំ កុសល ទីប្រឹក្សាផ្ទាល់សម្តេចតេជោ និងជាប្រធានកិត្តិយស ស.យ.ស.ស លោក ប៉ានខែម ប៊ុនថន ជំនួយការសម្តេចតេជោ និងជាប្រធានប្រតិបត្តិ ស.យ.ស.ស លោក ជា ប៊ុនធឿន ប្រធានក្រុមប្រឹក្សាកៀនស្វាយ និងលោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ តំណាងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល។
សូមជម្រាបថា កម្មវិធីនេះជាកម្មវិធីសំណេះសំណាល ពិសារអាហារសាមគ្គី ដើម្បីសំដែងនូវឧបការៈគុណ គោរពដឹងគុណជូនចំពោះអតីតយុទ្ធជន ដែលបានខិតខំលៈបង់អាយុជិវិត ដើម្បីជាតិមាតុភូមិ ដែលពួកគាត៎ទើបជាវិរបុរសពិតប្រាកដ និងជាវិរបុរសសង្រ្គោះជាតិ ពិតប្រាកដ ដែលផ្ទុយពីក្រុមមួយចំនួនដែលលើកដម្កើនពួកបំពុលសង្គម ជេរប្រមាថ ថាជាវិរបុរស ផ្ទុយពីសច្ចភាពពិតនៃសង្គម៕