(ភ្នំពេញ)៖ ដើម្បីអបអរសាទរ ក្នុងឱកាសបើកសាខាថ្មី នៅ AEON MaxValu Express ដេរីឃ្វីន សូមផ្តល់ជូនកម្មវិធីពិសេស២ ក្នុងពេលតែមួយគឺ រាល់ការជាវ ការ៉េម ប្ល៊ីហ្សាត អូរីអូ មីនី នឹងទទួលបានតម្លៃពិសេសត្រឹមតែ $០.៩៩ ប៉ុណ្ណោះ និងបញ្ចុះតម្លៃ ៥០% លើភេសជ្ជៈ Moolate ចាប់ពីថ្ងៃទី ៣០ ខែមីនា ដល់ ថ្ងៃទី០២ ខែ មេសា ឆ្នាំ២០១៧ នាសាខាថ្មី AEON MaxValu Express ។ សូមមើលទីតាំងតាមផែនទីដូចខាងក្រោម។
គួរបញ្ជាក់ដែរថា នៅប្រទេសកម្ពុជា ហាងការ៉េម ដេរីឃ្វីន មាន៧សាខា ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ បច្ចុប្បន្នហាងការ៉េមដេរីឃ្វីន មានជាង៦៩០០ហាងនឹង៣២ប្រទេស ទូទំាងពិភពលោក ក៏ដូចជាមានការផ្តល់ជូននូវផលិតផលជាច្រើនជម្រើសពីការ៉េមខូន វ៉ាហ្វល ប្ល៊ីហ្សាដ ការ៉េមសាន់ដេ ម៉ូឡាតេ ការ៉េមក្រឡុកស្ម៊ូតធី អាយស្គ្រីមខេក ដែលមានជម្រើសរសជាតិផ្សេងៗបូករួមនឹងការតុបតែងដ៍អស្ចារ្យ និងរសជាតិហតដកបែបអាមេរិក ដ៏ល្បីល្បាញ៧រសជាតិផ្សេងៗទៀត។
ដេរីឃ្វីន ជាហាងការ៉េមដែលមានឈ្មោះល្បីល្បាយទូទាំងពិភពលោកពី សហរដ្ឋអាមេរិក ដែលត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia) EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ដឹ ភីហ្សា ខមផេនី ( The Pizza Company ) ខួស្តា កាហ្វេ (Costa Coffee) ប៊ីប៊ីឃ្យូ កម្ពុជា (BBQ Cambodia) ស្វិនសិនកម្ពុជា (Swensen’s Cambodia) និង ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Krispy Kreme)៕