(ភ្នំពេញ)៖ សម្ដចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញ បិទសន្និបាទបូកសរុប ការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៦ និងលើកទិសដៅការងារ ឆ្នាំ២០១៧ នៅក្រសួងមហាផ្ទៃ។
បើតាមរបាយការណ៍របស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀន បាន៤,២៤៦ករណី ឃាត់ខ្លួនជនសង្ស័យ ៩,៩៣៣នាក់ (ស្រី៩៦៤នាក់) មាន២១សញ្ជាតិ ក្នុងនោះបង្ក្រាបដោយកម្លាំងនគរបាលមាន ៣,២៧៥ករណី ឃាត់ខ្លួនជនសង្ស័យ ៧,១៥៩នាក់ ខណៈបង្ក្រាបដោយកម្លាំងអាវុធហត្ថ មានចំនួន ៩៧១ករណី ឃាត់ខ្លួនជនសង្ស័យ ២,៧៧៤នាក់នាក់។
របាយការណ៍បន្តថា ក្នុងការបង្ក្រាបពេញមួយឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចបានចាប់យកគ្រឿងញៀន និងសារធាតុផ្សំ សរុបចំនួនជាង ១៧៩គីឡូក្រាម៕