(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ បានបង្ហាញតារាងសេវាកម្មដឹកអ្នកដំណើរ និងយានជំនិះផ្សេងៗ តាមរថភ្លើងពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ក៏ដូចជាទៅតាមបណ្តាស្ថានីយនៅខេត្តតាកែវ និងខេត្តកំពត។
យោងតាមតារាងតម្លៃសេវាកម្ម ដែលបានបង្ហាញ បានឲ្យដឹងថា ថ្លៃសំបុត្ររថភ្លើងសម្រាប់អ្នកដំណើរម្នាក់ពីភ្នំពេញ-តាកែវ តម្លៃ ៤ដុល្លារ, ភ្នំពេញ-កំពត តម្លៃ ៦ដុល្លារ, ភ្នំពេញ-ព្រះសីហនុ តម្លៃ ៧ដុល្លារ, តាកែវ-កំពត តម្លៃ ៥ដុល្លារ, តាកែវ-ព្រះសីហនុ តម្លៃ ៦ដុល្លារ, កំពត-ព្រះសីហនុ តម្លៃ ៤ដុល្លារ។
ចំណែកថ្លៃដឹកយានជំនិះពីភ្នំពេញ-ព្រះសីហនុវិញ សម្រាប់រថយន្ត ១៤ដុល្លារ, ម៉ូតូ ៥ដុល្លារ, កង់២ដុល្លារ។ សំបុត្ររថភ្លើងនេះ អាចរកទិញបាននៅតាមស្ថានីយរថភ្លើង នៅរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពត និងខេត្តព្រះសីហនុ។
តារាងសេវាកម្មខាងលើ បានបញ្ជាក់ថា បើអ្នកដំណើរមានតែខ្លួនត្រូវទៅចាំនៅស្ថានីយរថភ្លើង ៣០នាទី មុនពេលចេញ តែបើមានយានជំនិះ និងទំនិញច្រើននោះ ត្រូវទៅដល់ស្ថានីយមុន ៦០នាទី ដើម្បីរៀបចំឲ្យបានទាន់ពេលវេលា។
សូមមើលតារាងសេវាកម្មដឹកអ្នកដំណើរតាមរថភ្លើង ដូចខាងក្រោម៖