(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា បានរបូតអស់៣ពិន្ទុទៅហើយ បន្ទាប់ពីប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ ហ្ស៊កដានីយ៉ាងចាស់ដៃ ដោយលទ្ធផល ៧-០ នៃជំនួបវគ្គជម្រុះពានរង្វាន់បាល់ទាត់ ជើងឯកអាស៊ី Asian Cup 2019 ពូល C នៅពហុកីឡដ្ឋានអន្ដរជាតិ King Abdullah II នាយប់មិញនេះ ដែលជ័យជម្នះនេះ បានធ្វើឲ្យក្រុមជម្រើសជាតិហ្ស៊កដានី ឈរកំពូលតារាងពូល C ផងដែរ ។
គ្រាប់បាល់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះហ្ស៊កដានី គឺកើតឡើង ២គ្រាប់នៅតង់ទី១ ដែលធ្វើសម្រេចដោយកីឡាករ Hamza Aldaradreh ទាំង២គ្រាប់ នៅនាទី១២ និងនាទី២១ ។ ឈានចូលតង់ទី២ ក្រុមឈរចំណាត់ថ្នាក់លេខ១១៥ ពិភពលោក និងឈរចំណាត់ថ្នាក់លេខ១៨ ក្នុងទ្វីបអាស៊ីនេះ បានបន្ថែម៥គ្រាប់ទៀត ដែលរកបានដោយកីឡាករ Yaseen Bakheet នាទី៤៧, កីឡាករ Odai All Saify នាទី៦១, កីឡាករ Ahmad Saleh នាទី៦២, កីឡាករ Hamza Aldaradreh នាទី៨៧ និងគ្រាប់ចុងក្រោយបំប៉ោងសំណាញ់ទី ដោយកីឡាករ Mahamoud Almardi នាទី៩០៕
សូមទស្សនាវីដេអូ Hightlight ក្រុមម្ចាស់ផ្ទះហ្ស៊កដានី បំបាក់ក្រុមរហស្សនាមគោព្រៃកម្ពុជាខាងក្រោម៖