(ភ្នំពេញ)៖ ប្រមុខការពារជាតិកម្ពុជា-ថៃ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ និងឧបនាយករដ្ឋមន្រ្តី ប្រាវីត វង្សសូវណ្ណ នឹងជួបគ្នានិយាយពីការពង្រឹងកិច្ចសហប្រតិបត្តិការតាមបន្ទាត់ព្រំដែន ជាពិសេសការទប់ស្កាត់ការរត់ពន្ធគ្រឿងញៀន ប្រឆាំងអំពើភេរវកម្ម និងបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនជាដើម។
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការពារជាតិ បានឲ្យដឹងថា កិច្ចពិភាក្សានេះនឹងធ្វើឡើងក្នុងពេលដែលកម្ពុជា-ថៃ បើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ លើកទី១២ នៅលើទឹកដីសៀមរាបអង្គរ។
បើតាមសេចក្តីជូនព័ត៌មានដដែលក្រៅពីការពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ការរត់ពន្ធគ្រឿងញៀន ប្រឆាំងអំពើភេរវកម្ម និងបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន ក្នុងកិច្ចប្រជុំដែលដឹកនាំដោយឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងឧបនាយរដ្ឋមន្រ្តី ប្រាវីត វង្សសូវណ្ណ រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ក៏នឹងជជែកពីការពង្រឹងសន្តិសុខតាមតំបន់ព្រំដែន ដែលភាគីទាំងពីរនឹងពុះពារស្វែងរកដំណោះស្រាយ និងវិធានការទប់ស្កាត់ ដើម្បីរក្សា និងធានាឲ្យបាននូវស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍនៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ៕
សូមអានខ្លឹមសារលម្អិតក្នុងសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិ ដូចខាងក្រោម៖