(ភ្នំពេញ)៖ ដើម្បីឲ្យដំណើរផ្សងព្រេងកាន់តែអស្ចារ្យ តម្រូវឲ្យបើកបរ ត្រូវតែមាននូវរថយន្ត ដែលសាកសមមួយគ្រឿង ពីព្រោះការធ្វើដំណើរនៅលើផ្លូវដែលមានភាពស្វានភាពលំបាក និងឧបសគ្គច្រើន ដោយមិនបានយល់ច្បាស់ពីស្ថានភាពផ្លូវច្បាស់លាស់ជាមុន អាចបណ្តាលឲ្យអ្នកជួបនឹងភាពតក់ស្លុត និងគ្រោះថ្នាក់ដែលកើតឡើងដោយចៃដន្យ។
ខាងក្រោមនេះ គឺជាគន្លឹះខ្លះៗដើម្បីជួយសម្រួលដល់អ្នក ក្នុងការធ្វើដំណើរជាមួយនឹងការបើកបរប្រកបដោយទំនុកចិត្ត៖
*ការបើកបរនៅលើផ្លូវខ្សាច់៖បើយោងតាមសម្ដីរបស់លោក Robert Frost ជាក់ស្ដែងការបើកបរនៅលើផ្លូវដែលកម្រមានមនុស្សឆ្លងកាត់អាចផ្តល់នូវបទពិសោធន៍ថ្មីៗដល់អ្នកបើកបរ។ ក៏ប៉ុន្តែការបើកបរ នៅលើផ្លូវបែបនោះ ពិតជាមិនងាយស្រួលនោះទេ ដោយសារផ្លូវទាំងនោះជាផ្លូវពុំទាន់អភិវឌ្ឍន៍ ហើយក្រាលទៅដោយថ្មគ្រួស និងខ្សាច់នៅពេលបើកបរនៅលើភក់ខ្សាច់ វាជាការសំខាន់ណាស់ ដែលអ្នកបើកបរត្រូវគ្រប់គ្រងសន្ទុះរបស់រថយន្តនិងរក្សារង្វិលជុំរបស់ម៉ាស៊ីនឲ្យខ្ពស់ បើមិនដូច្នោះទេ រថយន្តរបស់អ្នកអាចនឹងលិចទៅក្នុងភក់ខ្សាច់។ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ ដែលមានបំពាក់នៅលើរថយន្ត Ford Everest អាចជួយដោះស្រាយបញ្ហាទាំងនេះបាន។ នៅពេលដាក់លេខ ឬ ថយលេខ រង្វិលជុំរបស់ម៉ាស៊ីននៅរក្សាកំលាំងខ្លាំងដដែរ ដែលជួយកាត់បន្ថយការទួងកង់ ហើយកង់ទាំង៤ធ្វើចលនាព្រមគ្នា ដែលផ្តល់ភាពងាយស្រួលដល់ការបើកបរនៅលើវាលខ្សាច់ ឬផ្លូវដែលមានខ្សាច់ ភក់ជាដើម។
*ការអូសសណ្តោងរថយន្តមុនពេលការរៀបចំផែនការធ្វើដំណើរណាមួយ ដែលត្រូវការដឹករបស់ធ្ងន់ អ្នកត្រូវការរថយន្តដែលមានសមត្ថភាព ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់អ្នក។ ថយន្ត Ford Everest ជារថយន្តដែលសាកសមនឹងដំណើកំសាន្តប្រភេទនេះបំផុត ព្រោះវាអាចធ្វើការអូសសណ្ដោងរហូតដល់ ៣,៥០០គីឡូក្រាម រួមជាមួយនឹងប្រព័ន្ធគ្រប់គ្រងលំនឹងរថយន្ត មិនឲ្យវេរនៅពេលសណ្ដោងរបស់ធ្ងន់។
*បើកបរនៅលើដីភក់ នៅពេលអ្នកបើកបរឆ្លងកាត់ផ្លូវភក់ជ្រៅ អ្នកត្រូវរក្សាកម្លាំងចលកររបស់រថយន្តដើម្បីជៀសវាងការរអិល និងជាប់ផុងកង់រថយន្ត។ ក៏ប៉ុន្តែកត្តាទាំងនេះ លែងជាបញ្ហាទៀតហើយ ជាមួយរថយន្ត Ford Everest។ ការបើកបរនៅលើផ្ទៃដែលមានសភាពរអិល ដូចជាភក់និងព្រិល អ្នកបើកបរត្រូវប្រុងប្រយ័ត្ននិងរក្សាលំនឹងរបស់រថយន្តជានិច្ច។ជាមួយនឹងប្រព័ន្ធគ្រប់គ្រងការបើកបរ គ្រប់ស្ថានភាពផ្លូវរបស់រថយន្ត Ford Everest អាចជួយមិនឲ្យម៉ាស៊ីនប្រឹងខ្លាំងពេក និងអាចលុកប៉ុងកង់ខាងក្រោយនៅពេលដែលចាំបាច់ជួយឲ្យកង់ក្រោយទាំងពីរដំណើរការ ព្រមគ្នានៅពេលជាប់ផុងក្នុងភក់ ហើយអាចជួយឲ្យអ្នកបើកបរទៅមុខដោយរលូន។
*គយគន់ទេសភាពពេលរាត្រី រថយន្តFord Everest មានបំពាក់ជាមួយដំបូល Panoramic Moon roof ដែលលាតសន្ធឹងចាប់ពីកៅអីជួរទីមួយរហូតដល់កៅអីជួរទីពីរ មានទំហំស្មើនឹងទូរទស្សន៍ 46 អ៊ិញ ដែលអាចឲ្យអ្នកអង្គុយសម្រាកនៅក្នុងរថយន្តគយគន់ផ្កាយនាពេលរាត្រី។
*រីករាយជាមួយសម្លេងនៃធម្មជាតិ បច្ចេកវិទ្យាកាត់បន្ថយសម្លេងរំខានរបស់រថយន្ត Ford Everest អាចឲ្យអ្នកបើកបរនៅក្នុងទីក្រុងប្រកបដោយផាសុកភាព និងគ្មានសម្លេងរំខាន។ រីឯពេលធ្វើដំណើរតាមព្រៃភ្នំ អ្នកអាចទម្លាក់កញ្ចក់ចុះនិង រីករាយជាមួយនឹងសម្លេងធម្មជាតិ ដូចជាសម្លេងទឹកហូរជាដើម ជាមួយគ្នានោះដែរ អ្នកក៏អាចសាកល្បងជាមួយនឹងការជិះកាត់ទឹក ពីព្រោះរថយន្ត Ford Everest អាចបរកាត់ទឹកដែលមានជម្រៅរហូតដល់៨០០mm។
*ការបើកបរលើថ្ម ដំណើរកម្សាន្តនៅតាមតំបន់ព្រៃភ្នំនឹងផ្ដល់ឲ្យអ្នកនូវបទពិសោធន៍បើកបរដែលមិនអាចបំភ្លេចបាន។ នៅពេលធ្វើដំណើរនៅលើផ្លូវមានសន្ឋានមិនរាបស្មើរ អ្នកបើកបរត្រូវដឹងច្បាស់ពីទំហំ សមត្ថភាព និងកម្ពស់រថយន្តរបស់អ្នក។បើសិនជាអ្នកជិះរថយន្ត Ford Everest ការបើកបរនៅលើផ្លូវបែបនោះពុំមែនជាបញ្ហានោះទេ ព្រោះរថយន្ត Ford Everest មានកម្ពស់ពីដីរហូតដល់ទៅ 225mm ឯណោះ អ្នកអាចធ្វើដំណើរនៅតាមតំនប់ព្រៃភ្នំដោយរីករាយដោយគ្មានការព្រួយបារម្មណ៍ឡើយ។
ដើម្បីឲ្យកាន់តែយល់ច្បាស់ ប្រិយមិត្តអាចទស្សនាVideo៖