(ពោធិ៍សាត់)៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលនៅសេសសល់ពីសម័យសង្គ្រាម ចំនួន១២១គ្រាប់ ត្រូវបានអង្គ Hallo Trust យកទៅកម្ទេចចោល ចៀសវាងគ្រោះថ្នាក់ជាយថាហេតុ បន្ទាប់ពីរំដោះចេញក្នុងក្នុងដី អស់រយៈពេលជាង១ខែ ដែលប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ ត្រង់ចំណុចភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១២១គ្រាប់នោះ រួមមាន៖ ក្បាលគ្រាប់105MM ចំនួន៩៦គ្រាប់, គ្រាប់37MM ចំនួន១២គ្រាប់, ក្បាលគ្រាប់60MM ចំនួន១៣គ្រាប់។
ជាមួយគ្នានោះ តំណាងអង្គការ Hallo Trust បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទីនោះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បើមានឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ត្រូវរាយការណ៍ជាបន្ទាន់ ទៅកម្លាំងមានសមត្ថកិច្ច ឬអង្គភាពជំនាញ Hallo Trust ដើម្បីយកទៅកម្ទេចចោល ជៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយ៕