Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីក្រសួងធម្មការ ចុះត្រួតពិនិត្យការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នៅមូលដ្ឋានស្រុករមាសហែក

28-03-2017 17:03

(ស្វាយរៀង)៖ ទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជាអនុប្រធានក្រុមការងារចុះជួយស្រុក​រមាសហែក នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ បានចុះត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅមូលដ្ឋានស្រុករមាសហែក។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ បានឲ្យដឹងថា ការងារនេះ ត្រូវបានធ្វើឡើងក្នុងវេទិកាសាធារណៈមួយ នៅវត្តអំពិល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានប្រជាពលរដ្ឋមកពី៣ឃុំ គឺឃុំអំពិល ឃុំគគីរ និងឃុំត្រស់ សរុបចំនួន ២២២នាក់ (ស្រី១០៨នាក់)៕