(ភ្នំពេញ)៖ ប្រសិនបើកីឡាករកម្ពុជា លេងឈ្នះក្រុមម្ចាស់ផ្ទះហ្ស៊កដានី នៅយប់នេះ នឹងទទួលបានក្នុងម្នាក់ៗចំនួន៣០០០ដុល្លារ សរុបជាទឹកប្រាក់ជាង ១០ម៉ឺនដុល្លារ តែប្រសិនបើស្មើវិញនឹងទទួលបានក្នុងម្នាក់ៗ១៥០០ដុល្លារផងដែរ។ នេះបើយោងតាមលោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថ្លែងប្រាប់ Fresh News នាល្ងាចថ្ងៃអង្គារទី២៨ ខែមីនា ឆ្នាំ២០១៧នេះ។
លោក ខៀវ សាម៉េត បានបញ្ជាក់ថា ទាំងគ្រូបង្វឹក មន្រ្តីដឹកនាំ និងក្រុមកីឡាករដែលសរុបទាំងអស់មានគ្នា៣៥នាក់ នឹងត្រូវបែងចែកស្មើៗគ្នាទាំងអស់ ចំពោះការទទួលបានថវិកាពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បើសិនអាចយកឈ្នះ និងស្មើក្រុមម្ចាស់ផ្ទះមួយនេះ។
សូមបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងចាប់ផ្តើមប្រកួតទល់នឹងហ្ស៊កដានី នៅម៉ោង ១១៖០០នាទី យប់នេះ (ម៉ោងនៅកម្ពុជា) ជាប្រវត្តិសាស្រ្តក្នុងវគ្គសន្សំពិន្ទុប្រចាំពូល C នៃព្រឹត្តិការណ៍ពានរង្វាន់ជើងឯកអាស៊ី AFC Asian Cup 2019 នៅពហុកីឡដ្ឋាន King Abdullah II៕