(ភ្នំពេញ)៖ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ បានបង្ហាញបញ្ជីរាយនាំឈ្មោះ សមាជិកសមាគមអ្នកវាយតម្លៃកម្ពុជា ចំនួន៨៥ក្រុមហ៊ុន ដែលជាសមាជិកស្របច្បាប់របស់ខ្លួន និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងទទួលស្គាល់ពីបណ្ដាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក គីម ហ៊ាង បានឲ្យដឹងដែរថា «គិតមកត្រឹមខែមីនា ឆ្នាំ២០១៧នេះ សមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា មានសមាជិកចំនួន៨៥ក្រុមហ៊ុនហើយ ដែលទទួលបានអាជ្ញាប័ណ្ណរកស៊ីត្រឹមត្រូវ កន្លងក្រុមហ៊ុនមានសមាជិក តែតិចតួចតែប៉ុណ្ណោះ តែមកទល់ឥឡូវសមាគម មានសមាជិកកើនច្រើនឡើងៗ»។
លោកថា ការបង្ហាញឈ្មោះក្រុមហ៊ុន ជាសមាជិកនេះត្រូវធ្វើឡើង ដើម្បីផ្សព្វផ្សាយព័ត៌មានទៅដល់សាធារណៈជនឲ្យបានដឹងច្បាស់ ដើម្បីជៀសវាងការក្លែងបន្លំណាមួយ កើតឡើងជាយថាហេតុ ហើយនេះក៏ជាការផ្ដល់ទំនុកចិត្តមួយ ដល់អតិថជនដែលមានបំណងជ្រើសរើស ក្រុមហ៊ុនណាមួយធ្វើជាដៃគូរកស៊ី៕
ខាងក្រោមនេះ ជាបញ្ជីឈ្មោះសមាជិកសមាគអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ឆ្នាំ២០១៧៖