(ភ្នំពេញ)៖ ការប្រគុំតន្រ្តីចម្រៀង Original ដ៏អស្ចារ្យដែលមានឈ្មោះថា «The MIC Cambodia Season 2» មានអ្នកគាំទ្រចូលរួមយ៉ាងច្រើនកុះករ ក្រោមវត្តមាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិង ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងកម្មវិធីថែមផងដែរ។
ការប្រគុំតន្ត្រីនេះ ធ្វើឡើងនៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ នៅវិទ្យាស្ថានតិចណូ កន្លងទៅនេះ។
ការប្រគុំតន្រ្តី The MIC Cambodia ក៏បានប្រកាសម្ចាស់ពាន់រង្វាន់ទាំង៦ ដែលទទួលការបោះឆ្នោត និងគាំទ្រពីសាធារណជនគឺ
១៖ បទចម្រៀង Original ដែលល្អបំផុត បានទៅលើ បទ បុណ្យភូមិ - ក្មេងខ្មែរ ft Small World Small Band
២៖ តារាចម្រៀង Original បុរសដែលមានប្រជាប្រិយភាពបំផុត បានទៅលើ ក្មេងខ្មែរ និង លោក អ៊ួង សូរិយា
៣៖ តារាចម្រៀង Original នារីដែលមានប្រជាប្រិយភាពបំផុត បានទៅលើ Adda
៤៖ តារា Original កំពុងរះ ដែលទទួលការចាប់អារម្មណ៍បំផុត បានទៅលើលោក ម៉ម ពេជ្ជរិទ្ធ របស់ក្រុម Smallworld Smallband និង ក្រុម SE2R
៥៖ ទំនុកច្រៀង (Lyrics) Original ល្អបំផុត បានទៅលើបទ ដឹងទេថានឹក - Kdo P-Sand
៦៖ វីដេអូចម្រៀង (MV) Original ល្អបំផុត បានទៅលើបទ កុហក របស់ ក្មេងខ្មែរ ft ពេជ្ជរិទ្ធ និង YT
ក្នុងការប្រគល់ពាន់រង្វាន់នោះ ក៏មានការសំដែងពីតារាចម្រៀង Original ជាច្រើនដូចជា P-Sand, លោក អ៊ួង សូរិយា, Sam Rocker, ក្រុម Mustache Band, ក្រុម Suffer Band, កញ្ញា Chorda, លោក Smey Ka លោក Lay Sovan Alex, លោក Jane Roffer, ក្រុម SED2R ផងដែរ។
កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា រួមជាមួយដៃគូរជាផ្លូវការក្រុមហ៊ុន Smart និងឧបត្ថម្ភធំដោយក្រុមហ៊ុនស្តារអូតូ Cambodia៕