(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាបៀរ ANCHOR បានរៀបចំការប្រគំតន្ត្រី ANCHOR BEACH CARNIVAL 2017 នៅខេត្តសៀមរាប ដែលមានតារាចម្រៀងល្បីៗប្រចាំកម្ពុជារួមមាន កញ្ញា ឱក សុគន្ធកញ្ញា លោក ឆាយ វីរៈយុទ្ធ, លោក NIKO, លោក ជីដេវីដ,កញ្ញា សួស វិហ្សា និងតារាចម្រៀងល្បីមកពីប្រទេសថៃផងដែរ គឺលោក TONO PHAKHIN និងក្រុមភ្លេង TONO & The Dust ដែលត្រូវច្រៀងនៅរាត្រីថ្ងៃអាទិត្យនេះ។

ទន្ទឹមនឹងនោះ លោក TONO PHAKHIN និងក្រុមភ្លេង TONO & The Dust បានមកដល់ទឹកដីសៀមរាបអង្គរ ហើយនៅព្រឹកថ្ងៃទី២៦ ខែ មីនា ហើយក្រោយពីការអញ្ចើញមកដល់បានបន្តិច លោករួមជាមួយក្រុមការងារក្រុមហ៊ុនស្រាបៀរ ANCHOR ក៏បានបន្តទៅទស្សនាប្រាសាទអង្គរវត្ត។

ហើយក្រុមចម្រៀងដែលមកពីប្រទេសថៃ និងមានគ្នា៥នាក់ ដែលនឹងបង្ហាញខ្លួននៅលើឆាកនៃការប្រគំតន្ត្រី ANCHOR BEACH CARNIVAL 2017 យប់ថ្ងៃទី២៦មីនា នៅទីលានអង្គរឃ្យុងយូ៕