(បន្ទាយមានជ័យ)៖ មន្រ្តីជាន់ខ្ពស់សាលាខេត្តបន្ទាយមានជ័យមួយរូបសុំមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះឲ្យដឹងថា ក្រឡាបញ្ជីម្នាក់ឈ្មោះ ហង្ស សាមឿន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ACU ឃាត់ខ្លួនតាំងពីថ្ងៃអាទិត្យមកម៉្លេះ(ថ្ងៃទី២៦មីនា) នៅខេត្តបន្ទាយមានជ័យ សង្ស័យពាក់ព័ន្ធអំពើពុករលួយ។
មន្រ្តីជាន់ខ្ពស់សាលាខេត្តបន្ទាយមានជ័យដដែលរូបនោះបានឲ្យដឹងថា ក្រឡាបញ្ជីម្នាក់នេះធ្លាប់រងការព្រមានច្រើនសាររួចមកហើយ។
ពាក់ព័ន្ធនឹងការឃាត់ខ្លួនមកសួរនាំនៅអង្គភាព ACU នេះ សារព័ត៌មាន Fresh News មិនអាចសុំការបំភ្លឺពី ACU ជុំវិញរឿងនេះនៅ ឡើយនោះទេ៕