(ភ្នំពេញ)៖ មិនមែនជាលើកទី១ ប៉ុន្តែអាជ្ញាធរ សង្កាត់ ខណ្ឌ ហាក់មើលរំលងលើទំនាស់ដ៍រាំរ៉ៃមួយនេះ ក្មេងស្រីដែលមានស្មើនឹងកូន ឬចៅទៅហើយនោះ បានប្រើប្រាស់សេរីភាពតាមប្រព័ន្ធបណ្តាញសង្គម បើកការ ជេរប្រមាឋមិនសំចៃមាត់ ដែលទង្វើនេះមិនត្រឹមរំលងលើសីលធម៌សង្គមទេ ប៉ុន្តែវាក៍បានបំពានលើច្បាប់ និងសិទ្ធិបុគ្គលផងដែរ។
ក្នុងមុខងារថ្នាក់ឧត្តមមន្ត្រី បំរើការរាជការរាប់សិបឆ្នាំ លោកស្រី អ៊ុក ដារ៉ា បានជួបលឺការប្រមាឋជាច្រើនពីឈ្មោះ សម្ផស្ស ស៊ុស៊ុ ឬ ក្នុង Facebook. Samphors zuzu ដែលត្រូវជាចៅស្រីរបស់អ្នកស្រី សំ គឺមថា មានលំនៅស្ថានជាប់គ្នា និងលើក្រោម។ មានទីតាំងនៅផ្ទះលេខ២៩E1 ផ្លូវ៥៥៨ ក្រុម៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ដើមចមនៃទំនាស់នេះត្រូវបានគេដឹងថា កើតចេញពីការជួសជុលផ្ទះ ហើយអ្នកស្នាក់ខាងលើនឹងជាអ្នកបង្ហោះការជេប្រមាឋតាមបណ្តាញសង្ឋមជំទាស់ យ៉ាងណាក៏ដោយដើម្បីជាដោះស្រាយបណ្តឹង ត្រូវបានដាក់ទៅស្ថាប័នតុលាការទាំងបីថ្នាក់ ហើយទីបំផុត តុលាកាកំពូលបានសម្រេចឲ្យគ្រួសារលោកស្រី អ៊ុក ដារ៉ា ឈ្នះក្តី ពោលគាត់អាធ្វើការជួសជុលផ្ទះដែលកំពុងទ្រុឌទ្រោមនេះបាន។
រូបថត និងឃ្លីបវីដេអូ ដែលភ្ជាប់មកជាមួយអត្ថបទនេះគឺជាភស្តុតាងបង្ហាញពីសកម្មភាពបំពានរបស់ក្រុមគ្រួសារអ្នកស្រី សំ គឹមថា ដែលកំពុងជេប្រមាឋ នឹងរេរាំងមិនឲ្យជួសជុលផ្ទះ។ រឿងរ៉ាវដ៏ចម្រូងចម្រាស់នេះ មានតែអាជ្ញាធរសង្កាត់ ខណ្ឌ ជួយអន្តរាគមន៍ទើប បញ្ចៀសបានបញ្ហាបន្ត ឬហឹង្សារជាយថាហេតុ ព្រោះថាអ្នកនៅជាន់ខាងក្រោមគោរពពឹងលើតុលាកា រហូតឈ្នះក្តី ផ្ទុយទៅវិញអ្នកនៅខាងលើអាងជេរ បញ្ចោ និងហឹង្សា ដូច្នេះបងៗ សមត្ថកិច្ចពាក់ព័ន្ធជួយមើលផងទាន់រឿងនៅតូច៕