Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មី ស្នងការនគរបាលខេត្តកំពង់ធំ, លោក ជូ សំអាន ចេញ ជំនួសដោយលោក អ៊ុក កុសល

28-03-2017 08:47

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ មានពិធីប្រកាសផ្ទេរភារកិច្ច និងមុខតំណែងថ្មី ស្នងការនគរបាលខេត្តកំពង់ធំ ដោយលោកឧត្តមសេនីយ៍ ជូ សំអាន ចេញជំនួសដោយលោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។

ពិធីនេះមានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ចាន់ អ៊ាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតផងដែរ។

សូមបញ្ជាក់ថា ការឈានទៅដល់ការប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងថ្មី ស្នងការនគរបាលខេត្តកំពង់ធំ ខាងលើនេះ បានកើតមានឡើង ក្រោយពេលលោកឧត្តមសេនីយ៍ ជូ សំអាន ត្រូវកូនចៅចាប់ពីនាយនគរបាលប៉ុស្តិ រហូតដល់ស្នងការរង ប្តឹងដោយសារភាពមិនប្រក្រតីលើការដឹកនាំ។