(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានចាប់ដៃគូ ជាមួយក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ និងហ្វតតេម៉ាយក្រូអិនសួរឹនស៍ បង្កើតផលិតផលថ្មីមួយទៀត គឺ សេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល។

បើយោងតាមអ្នកជំនាញ ផលិតផលថ្មីនេះ នឹងជួយការពារក្រុមគ្រួសារ ប្រជាជនកម្ពុជា តាមរយៈធានាបាននូវសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ ទោះបីក្រុមគ្រួសារនោះជួបបញ្ហាគ្រោះថ្នាក់អ្វីកើតឡើងក៏ដោយ។ សេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ដោយគ្រាន់តែចំណាយត្រឹមតែ២០០រៀលប៉ុណ្ណោះក្នុង១ថ្ងៃ នឹងទទួលបានបានអត្ថប្រយោជន៍រហូតដល់១ម៉ឺនដុល្លារ លើគ្រោះថ្នាក់ផ្សេងៗ ដែលអាចនឹងកើតឡើងចំពោះអ្នក។

ការជួបប្រទះនឹងគ្រោះថ្នាក់ជាយថាហេតុ ដោយប្រការណាមួយ នៅពេលបច្ចុប្បន្ននៅតែជាក្តីបារម្ភ របស់ប្រជាជនកម្ពុជា។ នៅពេលដែលមាន ហេតុការណ៍អាក្រក់នេះកើតឡើង លោក អ្នកមិនត្រឹមតែបាត់បង់មនុស្ស ជាទីស្រលាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងបាត់បង់សមាជិកម្នាក់ដែល ជាអ្នករកប្រាក់ចំណូលសម្រាប់គ្រួសារ។ ដូចនេះ ទោះចង់ឬមិនចង់ក្រុម គ្រួសាររបស់លោកអ្នកនឹងជួបបញ្ហាប្រឈម ផ្នែកហិរញ្ញវត្ថុជាក់ជាមិនខាន។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ អេ អឹម ខេ ក៏ដូចជា ក្រុមហ៊ុន ហ្វតតេ និងហ្វតតេម៉ាយក្រូអិនសួរឹនស៍ បានបង្កើតផលិតផលថ្មីនេះឡើង ដើម្បីជួយសម្រួលផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាទូទៅ។

លោក សួន ពិសី ប្រធាននាយកប្រតិបត្តិអាជីវកម្ម (ឥណទាន និងសេវា ធានារ៉ាប់រងខ្នាតតូច) បានលើកឡើងថា «អ្វីដែលយើងបានជួបប្រទះគឺថា នៅពេលដែលក្រុមគ្រួសារមួយបាត់បង់សមាជិក ជាពិសេសអ្នកបង្គោល គ្រួសារ ជួបគ្រោះថ្នាក់ផ្សេងៗ នោះគ្រួសាររបស់គាត់នឹងមានបញ្ហា ប្រឈមខ្លាំងផ្នែកហិរញ្ញវត្ថុ ពេលខ្លះធ្វើឲ្យគ្រួសាររបស់គាត់ធ្លាក់ចូលទៅ ក្នុងភាពក្រីក្រ ដោយសារតែការចំណាយលើសេវាព្យាបាលផ្សេងៗ ជាច្រើន។ ដោយមើលឃើញពីការលំបាកនេះហើយ ទើប អេ អឹម ខេ ក៏ដូចជា ក្រុមហ៊ុនហ្វតតេ និង ហ្វតតេម៉ាយក្រូអិនសួរឹនស៍បានបង្កើត សេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលនេះឡើង ក្នុងន័យដើម្បីជួយសម្រួល បន្ទុកចំណាយនៅក្នុងគ្រួសារបានមួយចំណែកធំ ហើយរក្សាបានលំនឹង ផ្នែកហិរញ្ញវត្ថុ ទោះបីសមាជិកក្រុមគ្រួសាររបស់ពួកគាត់មានគ្រោះ ថ្នាក់អ្វីកើតឡើងក៏ដោយ»។

លោក យក់ ចំរើនប្ញទ្ឋិ នាយកក្រុមហ៊ុនហ្វតតអិនសួរឹនស៍និងជាប្រធាន ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនហ្វតតេម៉ាយក្រូអិនសួរឹនស៍ បានលើកឡើង ថា «ផលិតផលថ្មីនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ព្រោះវាជា សំណាញ់សុវត្ថិភាពការពារក្រុមគ្រួសាររបស់លោកអ្នក។ សេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលធ្វើឲ្យគ្រួសារលោកអ្នកមានភាពកក់ក្តៅ ទោះជាមានបញ្ហាអ្វីកើតឡើងក៏ដោយ»។

លោកបានបន្តទៀតថា «អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ លោកអ្នកចំណាយត្រឹមតែ ២០០រៀលប៉ុណ្ណោះក្នុង១ថ្ងៃ នឹងទទួលបានអត្ថប្រយោជន៍រហូតដល់ ១ម៉ឺនដុល្លារ លើគ្រោះថ្នាក់ផ្សេងៗ»