(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានចេញមកប្រកាស ដោយជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធជុំវិញខណ្ឌ ត្រូវប្រញ៉ាប់ជួយពន្លឿន ក្នុងការវាស់វែងចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋចំនួន៨៨គ្រួសារ ក្រោយពីពួកគាត់បានតាំងទីលំនៅមិនស្របបច្បាប់លើដីសាធារណៈរបស់រដ្ឋជិត២០ឆ្នាំមកហើយ ដោយគ្មានប័ណ្ណកម្មសិទ្ធិ។
លោក ជា ពិសី បានលើកឡើងថា តាមរយ:ការស្នើសុំពីអាជ្ញាធរសង្កាត់ ដើម្បីឲ្យប្រជាពលរដ្ឋចំនួន៨៨គ្រួសារ ដែលរស់នៅពុំស្របច្បាប់លើដីសាធារណៈរបស់រដ្ឋ និងទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់នៅពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការ អន្តរក្រសួង ដើម្បីបើកតំបន់វិនិឆ្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតាមសហគមន៍ បណ្ដោះអាសន្ន និងបានតាំងទីលំនៅលើដីឯកជនរបស់រដ្ឋក្នុងរាជធានីភ្នំពេញ។
ការជំរុញឲ្យមន្ត្រីជំនាញជួយពន្លឿនក្នុងការវាស់វែងចុះបញ្ជីតាមក្បាលដីដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិនេះ ត្រូវបានលោក ជា ពិសី លើកឡើងក្នុងឱកាសសំណេះសំណាលចំពោះមុខប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលមកពីសហគមន៍ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នាល្ងាចថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមពី ប្រធានការិយាល័យ រៀបចំដែនដី នគរូបណីយកម្ម និងសំណង់ខណ្ឌ លោក ប៊ុន ឡុង និងចៅសង្កាត់ស្វាយប៉ាក លោក ហ៊ូ សាម៉ន រួមនិងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។
ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូននេះ លោក ជា ពិសី បានថ្លែងថា «ប្រសិនបើខឹងមេភូមិ គួរស្ដីបន្ទោសមេភូមិ កុំស្ដីបន្ទោសចៅសង្កាត់ ហើយប្រសិនបើខឹងចៅសង្កាត់ សូមកុំស្ដីបន្ទោសឲ្យ ចៅហ្វាយខណ្ឌ»ខឹងនិងអ្នកណា ស្ដីបន្ទោសឲ្យអ្នកនោះ ដើម្បីធ្វើការកែតម្រូវ ព្រោះតាំងពីសម័យសង្គ្រាម រហូតមកទល់បច្ចុប្បន្ននេះ មានការប្រែក្លាយសប់គ្រប់បែបយ៉ាង ទម្រាំយើងទទួលបាននូវសុខសន្តិភាព ក៍ព្រោះនយោបាយចតុកោណរបស់សម្ដេចតេជោ ហ៊ុន សែន ដោយបានលះបង់ប្រើអាយុជីវិតធ្វើជាដើមទុន ដើម្បីស្ថាបនា និងកសាងជាតិ មាតុភូមិ ទើបយើងមានថ្ងៃនេះ ដូចនេះសូមឲ្យប្រជាពលរដ្ឋទាំងអស់កុំជឿតា មពួកដែលពូកែតែសន្យា ហើយលើកថា«ដូររមេឃុំបំរើបក្ស ដាក់មេឃុំបំរើរាស្ត្រ»គឺជាការញ៉ុះញ៉ុង បង្កភាពចលាចលដល់ សង្គមជាតិយ៉ាងពិតប្រាកដ ហើយយើងក៍មិននៅស្ងៀមដែរ«គឺដូរមេឃុំប្រូ ដាក់មេឃុំពិត»។
លោក ជា ពិសី បានថ្លែងទៀតថា ប្រសិនរាជរដ្ឋាភិបាលយើង មិនបានដាក់ចេញយុទ្ធសាស្ត្រ ដើម្បីណែនាំដល់អាជ្ញាធរ គ្រប់មូលដ្ឋានតាំងពីភូមិ-ឃុំ-ស្រុក-ខណ្ឌ មិនឲ្យមានការឃុបឃិត ជាមួយធនាគារ ក្នុងការរឹបអូសដី-ផ្ទះរបស់ ប្រជាពលរដ្ឋនោះ គឺត្រឹមត្រូវណាស់ ដោយអនុសាស្ត្ររបស់សម្ដេចតេជោ បានបញ្ជាក់យ៉ាងច្បាស់ថា«ធនាគារមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ជារបស់ ឯកជន មិនមែនជារបស់រដ្ឋឡើយ។
លើសពីនេះ លោក ជា ពិសី បានបញ្ជាក់បន្ថែមថា ក្រោយការវាស់វែង និងចុះបញ្ជីក្បាលដីពីមន្ត្រីជុំនាញរួចរាល់ហើយ ប្រជាពលរដ្ឋនិងទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ដោយពុំមានបង់ថ្លៃសេវាឡើយ «ពោលគឺផ្ដល់ប័ណ្ណកម្មសិទ្ធិជូនដោយឥតគិតថ្លៃតែម្ដង»។
លើសពីនេះទៀត លោក ជា ពិសី បានបញ្ជាក់បន្ថែមទៀតថា យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដី ពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីបើកតំបន់វិនិឆ្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅ តាមសហគមន៍បណ្ដោះអាសន្ន និងតាំងទីលំនៅលើដីឯកជនរបស់រដ្ឋក្នុងរាជធានីភ្នំពេញ។