(ភ្នំពេញ)៖ ក្នុងស្មារតីរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ បានដឹកនាំមន្ដ្រីបម្រើការក្នុងខណ្ឌ ចុះសួរសុខទុក្ខលោក ពៅ ចាន់ហ៊ន ជាអនុប្រធានការិយាល័យផែនការ ដែលមានជង្ងឺធ្ងន់ធ្ងរ និងកំពុងព្យាបាលនៅមន្ទីពេទ្យព្រះកុសមៈ។
ខណៈនោះ លោកអភិបាលខណ្ឌបាននាំយកផ្លែ រួមជាមួយថវិកាមួយចំនួន ដើម្បីជាការចូលរួមការចំណាយ ទៅលើការព្យាបាលរបស់លោក ហ៊នពៅ ហើយលោកបានផ្ដាំផ្ញើដល់ក្រុមគ្រួសារអ្នកជំងឺ ឲ្យមើលបីបាច់ថែរក្សារឲ្យបានដិតដល់ ជូនពរអោយលោក ពៅ ចាន់ហ៊នឆាប់ជាសះស្បើយពីជំងឺ។ ក្រៅពីកញ្ចប់ថវិកា លោក ប៉ឹល កុសល ក៏បានជួយឧបត្ថមនូវគ្រឿងឧបភោគ-បរិភោគ មួយចំនួនផងដែរ៕