(បន្ទាយមានជ័យ)៖ ប្រធានពន្ធធនាគារខេត្តបន្ទាយមានជ័យ លោក អ៊ុង ស៊ីផាន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីបំភ្លឺមួយច្បាប់ ដោយបានច្រានចោល ការចោទផ្សាយរបស់វិទ្យុអាស៊ីសេរីថា ជាការចុះផ្សាយព័ត៌មានគ្មានការពិត និងគ្មានមូលដ្ឋាន បន្ទាប់ពីវិទ្យុគាំទ្រដោយអាមេរិកមួយនេះ និងមាននិន្នាការងាកទៅរកបក្សប្រឆាំង បានចុះ​ផ្សាយនូវអត្ថបទមួយដែលមានចំណងជើងថា «អ្នកជាប់ឃុំចោទ មន្រ្ដីខេត្តបន្ទាយមានជ័យ ថាធ្វើទារុណកម្មអ្នកទោសបុរស» ។

លិខិតបំភ្លឺរបស់ប្រធានពន្ធធានាគារ ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា «ពន្ធនាគារខេត្តបន្ទាយមានជ័យ មានការសោកស្ដាយ យ៉ាងខ្លាំងចំពោះវិទ្យុអាស៊ីសេរី ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ដែលបានដកស្រង់ជនអានាមិក មួយចំនួនធ្វើការចោទប្រកាន់គ្មានមូលដ្ឋាន វាយប្រហារមកលើអង្គភាពខេត្តបន្ទាយមានជ័យ»៕

ខាងក្រោមនេះ ជាលិខិតបំភ្លឺទាំងស្រុង របស់ប្រធានពន្ធធនាគារ ខេត្ដបន្ទាយមានជ័យ៖