(ភំ្នពេញ)៖ ក្រសួងផែនការ បានចេញនូវសេចក្ដីជូនដំណឹងដល់ និស្សិតទាំងពីរភេទឲ្យដឹងថា ក្រសួងផែនការ នឹងធ្វើការប្រឡងប្រជែងជ្រើសរើសមន្រ្តីថ្មី នៅថ្នាក់កណ្ដាលចំនួន២១នាក់ និងមន្ទីរផែនការរាជធានីភ្នំពេញ ចំនួន១៥នាក់ សម្រាប់ឆ្នាំ២០១៧នេះ។
សេចក្ដីជូនដំណឹងរបស់ក្រសួងផែនការ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា និស្សិតអាចមកសុំពាក្យប្រឡងនៅ «មជ្ឈមណ្ឌលបណ្ដុះបណ្ដាលផែនការស្ថិតិ» ខាងជើងស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ចំងាយ៥០០ម៉ែត្រ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃនេះ រហូតដល់ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៥ល្ងាច។
ក្នុងសេចក្ដីប្រកាសរបស់ក្រសួងផែនការ បានបន្ថែមទៀតថា សម្រាប់ទីតាំងប្រឡងនឹងធ្វើឡើងនៅ «មជ្ឈមណ្ឌលបណ្ដុះបណ្ដាលផែនការស្ថិតិ» ដែលនឹងប្រពឹ្រត្តទៅនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៧៖៣០នាទីព្រឹកខាងមុខនេះ៕