(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ បានប្រកាសថា ខ្លួននឹងរៀបចំពិធី បង្សុកូលឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធបាតុករ ដែលបាន បាត់បងជីវិត ដោយសារការគប់គ្រប់បែក នៅមុខអតីតមន្ទីរដ្ឋសភា នៅវេលាម៉ោង០៧៖០០នាទីព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ ។

គម្រោងរៀបចំ បង្សុកូលឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធបាតុករនេះ ធ្វើឡើងចំថ្ងៃខួប២០ឆ្នាំ នៃព្រឹត្តិការណ៍ខាងលើនេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ឲ្យដឹងថា ពិធីខាងលើនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ (តាមរយៈ Video Conference)៕

ខាងក្រោមនេះជាសេចក្តីប្រកាស​ របស់គណបក្សសង្រ្គោះជាតិ៖