(បន្ទាយមានជ័យ)៖ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ នាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ចែកជូនដល់កងយោធពលខេរភូមិន្ទ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
អំណោយទាំងនោះ ក៏មានការចូលរួមពីក្រុមការងាររបស់ក្រុមហ៊ុន Sokha Hotel and Resort ផងដែរ ក្នុងនោះបាននាំទៅចែកជូនដល់ កងយោធពលខេរភូមិន្ទ និងក្រុមគ្រួសារកងទ័ព នៃយោធភូមិភាគទី៥ និងកងពលលេខ៥១ ប្រមាណ៧០០នាក់ ដែលឈរជើងនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងម៉ុងជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់ ចំនួន៣,០០០ម៉ុង៕