(ត្បូងឃ្មុំ)៖ ក្រុមយុវជនសហភាពសហព័ន្ធកម្ពុជា (ស.ស.យ.ក) ស្រុក/ឃុំ ដែលមានលោក តាំង ម៉េង រ៉ាត់ ជាអ្នកដឹកនាំ សហការជាមួយក្រុមការងារចុះជួយ ឃុំទួលសុភី ដឹកនាំដោយលោក វ៉ា ចាន់ថេត តំណាងលោក រស់ ភីរុណ ប្រធានក្រុមការងារចុះជួយឃុំទួលសុភី ស្រុកអូររាំងឪ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ បានចុះសួរសុខទុក្ខ និងនាំយកថវិកា និងសំភារៈមួយចំនួន ជាអំណោយរបស់ លោក ហ៊ុន ម៉ាណែត និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន យកទៅចែកជូនប្រជាពលរដ្ឋ ក្នុងឃុំដែលមានជីវភាពជួបការលំបាក និងគ្រួសារស្ត្រីទើបសម្រាលកូនហើយ ចំនួន៧គ្រួសារ ក្នុងឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីជួយសម្រួលដល់ជីវភាពពួកគាត់។

ក្រុមការងារតំណាងឲ្យលោក ហ៊ុន ម៉ាណែត និងលោក សាយ សំអាល់ បានធ្វើការសំណេះសំណាល ដោយពាំនាំនូវសេចក្តី នឹករលឹក និងសាកសួរសុខទុក ចំពោះប្រជាពលរដ្ឋដែលជួបការលំបាកក្នុងជីវភាព និងគ្រួសារស្ត្រីទើបសម្រាលកូនហើយ ក៏ដូចជាពុកម៉ែបងប្អូន ក្នុងឃុំទួលសុភី ស្រុកអូររាំងឪទាំងមូលផងដែរ។

ក្រុមការងារក៏បានបញ្ជាក់បន្ថែមថា ទោះបីជាអំណោយចែកជូននៅពេលនេះ មានតិចតួចក្តីក៏ប៉ុន្តែ ក៏អាចជួយសំរាលទុក្ខលំបាក របស់ពុកម៉ែបងប្អូនបានមួយគ្រាផងដែរ ហើយជាមួយគ្នា
នោះ សូមបងប្អូនប្រកបរបរនានាបន្ថែមទៀត ដើម្បីជីវភាពគ្រួសារបានកាន់តែប្រសើរឡើង ព្រមទាំងផ្តាំផ្ញើរដល់អ្នកម្តាយដែលទើបសម្រាលកូនហើយនោះ សូមថែរក្សាសុខភាពឲ្យ
បានល្អ ជាពិសេសកុំភ្លេចនាំកូនដែលទើបនឹងកើត ទៅទទួលថ្នាំបង្ការជំងឺនានា ដោយឥតគិតថ្លៃ នៅតាមមណ្ឌលសុខភាពដែលនៅក្បែរផ្ទះឲ្យបានទៀងទាត់។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋដែលជួបការលំបាកក្នុងជីវភាព និងគ្រួសារស្ត្រីទើបសម្រាលកូនហើយ  បានសម្តែងនូវអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណដល់ក្រុមការងារ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោក សាយ សំអាល់ ដែលបានមើលឃើញពីទុក្ខលំបាករបស់ពួកគាត់ ហើយក៏បានជូនពរឲ្យជួបប្រទះតែសេចក្តីសុខសប្បាយ និងសំរេច
បានជោគជ័យគ្រប់ភារកិច្ចផងដែរ។

សូមបញ្ជាក់ថា អំណោយដែលក្រុមការងារ យកទៅចែកជូនប្រជាពលរដ្ឋមានជីវភាពជួបការលំបាក ចំនួន៣គ្រួសារទទួល បានរួមមាន៖ អង្ករ២០គីឡូក្រាម, មី១កេស, ទឹកសុទ្ធ១កេស ក្រមា១, ទឹកស៊ីអ៊ីវ១យួរ, ប្រេងឆា ប្រេងកូឡា និងថវិការ​ចំនួន៦ម៉ឺនរៀល ចំណែកឯគ្រួសារស្ត្រីទើបសម្រាលកូនហើយ៤គ្រួសារ ទទួលបានថវិការចំនួន១០ម៉ឺនរៀលផងដែរ ៕