(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ ក្រុមហ៊ុនPhal Sovan Décor, Co.,Ltd និងតំណាងរបស់ក្រុមហ៊ុន Guangzhou Shangpin Furniture,Co.,Ltd បានប្រារព្ធពិធីសម្ភោធជាផ្លូវការ Showroom Next Home Furniture and design របស់ខ្លួនឯងហើយ ដើម្បីផ្តល់សេវាកម្មឌីសាញ និងចែកចាយតំឡើង ផលិតផលគ្រឿងសង្ហារឹមម៉ាក Shangpin ប្រទេសកម្ពុជា។
ក្រុមហ៊ុន Phal Sovan Décor , Co.,Ltd ត្រូវបានទទួលសិទ្ធផ្តាច់មុខពីរោងចក្រ Foshan Wision Furniture Manufacturing Co., ltd និងក្រុមហ៊ុន Guangzhou Shangpin Co.,Ltd ក្នុងការផ្តល់សេវាកម្មឌីសាញ និងចែកចាយ តំឡើងផលិតផលគ្រឿងសង្ហារឹមម៉ាក Shangpin មកប្រទេសកម្ពុជា ។ ដែលគិតចាប់ពីឆ្នាំ២០០៤ រហូតដល់បច្ចុប្បន្ន Shangpin Products Showroom មានសាខាច្រើនជាង ១,០០០សាខានៅប្រទេសចិន, សិង្ហបូរី, អូស្រ្តាលី, ម៉ាឡេស៊ី, ថៃ, វៀតណាម, ភូមា,ហ្វីលីពីន, ប្រុយណេ នឹងប៉ាគីស្ថាន។
លោកអិុតដារ៉ា នាយកគ្រប់គ្រងទូទៅ បានថ្លែងថា «ដោយឈរលើគោលការណ៍ស្តង់ដារ និងBusiness Model ពីShagpin យើងខ្ញុំជឿថា Showroom ថ្មីរបស់យើងនេះនឹង ផ្តល់សេវាកម្មឈានមុខគេ និងប្លែកពីក្រុមហ៊ុនដទៃជូនដល់អតិថិជន ហើយរាល់ Concept design និងmaterials ទាំងអស់ត្រូវបានសិក្សា និងរៀបចំដោយក្រុម designer អ៊ីតាលី ដែលដឹកនាំដោយលោកArmarndo Ferriani» ។
នាយកគ្រប់គ្រងរូបនេះ បានថ្លែងទៀតថា «ផលិតផលដែរយើងនាំចូលមកទីផ្សាកម្ពុជានៅថ្ងៃនេះ ប្រភពមកពីរប្រទេសចិន តែពួកយើងមានសាខាជាង១,០០០សាខា នៅលើពីភពលោកមានទាំង អូស្ត្រាលី អាលីម៉ង សង្ហាបូរី និងបណ្ដាប្រទេសអភិវឌ្ឍន៍ជាច្រើនទៀត។ ចំពោះរោងចក្រធំៗមានប្រាំដែរជារោងចក្រធំជាងគេនិង បច្ចេកវិទ្យាទំនើបជាងគេនៅប្រទេសចិន និងមានលក្ខណៈពិសេស មានការសិក្សាដោយប្រទេសអ៊ីតាលី ចំពោះវត្ថុធាតុដើម យើងបានប្រើប្រាស់ក្ដាគុណភាពខ្ពស់ ហើយសម្រាប់ឆ្នាំ២០១៧នេះ គឺគ្រឿងសង្ហារឹមដូច្នេះក្រុមហ៊ុន នឹងពង្រីកសាខាក្រៅប្រទេសប្រហែល៣០ បន្តទៀត»។
លោបន្ដថា ដើម្បីធានាបានគុណភាពខ្ពស់ស្របតាមស្តង់ដាអន្តរជាតិ រោងចក្រផលិតរបស់យើងប្រើប្រាស់វត្ថុធាតុដើម ក្តារជាប្រភេទE0 ដែលជាស្តង់ដាររបស់សមាគមន៍អ៊ឺរ៉ុប ដែលប្រភេទក្តារនេះ ត្រូវបានគេទទួលស្គាល់ជាក្តារ eco.friendly ដែលមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ឡើយ។ ជាងនេះទៅទៀតសង្ហរឹមទាំងអស់ត្រូវបានបំពាក់គ្រឿង Hardware គុណភាពកំរិតអន្តរជាតិមានដូចជា Hettich របស់ប្រទេអាឡឺម៉ង់ , Blum របស់ប្រទេសអូទ្រីស និង Lamp របស់ប្រទេសជប៉ុន រួមជាមួយម៉ាស៊ីនផលិតម៉ាក Homag ដែលជាបច្ចេកវិទ្យារបស់ប្រទេសអាឡឺម៉ង់ពិតៗ ។
គួររំលឹកថា ក្រៅពីទទួលបានសង្ហារឹម មានគុណភាពខ្ពស់ និងមិនប៉ះពាល់ដល់សុខភាពអតិថិជន នឹងទទួលសេវាកម្មប្រឹក្សា, វាស់វែង និងឌីសាញ ដោយកម្មវិធីទំនើប ដោយឥតគិតថ្លៃ បូករួមលើការធានាលើគុណភាព៥ឆ្នាំ លើសង្ហារឹម នឹង១០ ឆ្នាំលើ Hard Ware៕