(ក្រចេះ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅតែបន្ដជម្រុញឲ្យគ្រប់បុគ្គលិកធនាគារជាតិនៃកម្ពុជា គ្រប់សាខាខេត្តទាំងអស់ ឲ្យខិតខំបើម្រើអតិថិជន និងផ្សព្វផ្សាយដល់អតិថិជនទាំងអស់ ឲ្យកាន់តែជ្រាប់ច្បាស់ ពីបញ្ហាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនមែនជារបស់រដ្ឋ ដើម្បីកុំឲ្យមានការយល់ច្រឡំ ពីសំណាក់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត។
ការបន្ដជម្រុងដល់បុគ្គលិកសាខាខេត្តរបស់លោក ជា ចាន់តូ នេះធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ក្នុងការជួបសំណេះសណាល រវាងលោកទេសាភិបាល និងមន្ដ្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា សាខាខេត្តក្រចេះ។
លោក បានណែនាំដល់មន្ត្រីបុគ្គលិកដែលបាន ខិតខំផ្សព្វផ្សាយសេចក្តីថ្លែងការណ៏រវាង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋបានដឹង កុំឲ្យមានការយល់ច្រឡំថា ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ នៅកម្ពុជាជារបស់រដ្ឋ គឺជារបស់ឯកជន ហើយ ដើម្បីឈានទៅសម្រេចកិច្ចការនេះ បានមន្ត្រីទាំងអស់ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួន ការសាមគ្គីភាពផ្ទៃក្នុង គោរព និងអនុវត្តដោយការទទួលខុសត្រូវខ្ពស់ក្នុងការងារ។
លោក និន ប៊ុនចំរើន នាយកសាខាធនាគារជាតិនែកម្ពុជាខេត្តក្រចេះ បានឲ្យដឹងថា «បច្ចុប្ប្នន្ននេះខេត្តក្រចេះ មានការរីចម្រើនជាបន្តបន្ទាប់ ពិសេសវិស័យធនាគារ និងហិរញ្ញវត្ថុ បាននិងកំពុងដំណើ ការក្នុងការធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងការទំនុកចិត្ត ដែលក្នុងនោះរួមមាន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលបោះទីតាំងក្នុងខេត្តមានចំនួន១៩ ក្នុងនោះ ធនាគារពាណិជ្ជមានចំនួន៧ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្តុទទួលប្រាក់ហញ្ញើមានចំនួន៧ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួន៥ និងការគ្រប់គ្រងអាជីវកម្មប្តូរប្រាក់មានចំនួន១៦៣តូប»។
ដើម្បីឲ្យអតិថិជនមានការជឿទុកចិត្ត មកលើប្រពន្ធ័ធនាគារនៅកម្ពុជានោះ ធនាគារជាតិនៃកម្ពុជាសាខាខេត្តក្រចេះ បានធ្វើការប្ដូរប្រាក់ទក់រហែកចាស់ និងសឹករិករិលគ្រប់ប្រភេទ ជូនអតិថិជនបានក្នុងឱកាសខួបលើកទី ៣៧នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ គិតមកដល់ថ្ងៃទី២៤ មីនានេះ បានចំនួនជាង៥៤,៣៣២,០០០លានរៀល៕