(ភ្នំពេញ)៖ Cellcard ផ្តោតសំខាន់កាន់តែខ្លាំងលើយុវជន ហើយនៅពេលនេះ បានសម្ពោធគំនិតផ្ដួចផ្ដើមថ្មី របស់ខ្លួនជាមួយព្រឹត្តិការណ៍ ដ៏អស្ចារ្យមួយ ដែលផ្តោតសំខាន់លើយុវជន។
ព្រឹត្តិការណ៍នេះរួមមាន៖
*ការបង្ហាញខ្លួន និងណែនាំយុវទូតរបស់សែលកាត
*ការប្រកាសពីកម្មវិធីប្រកួត Cellcard Super Data Race
*ការបង្ហាញជាលើកដំបូង នូវកម្មវិធី Cellcard Youth Pledge និងការប្រគំតន្ត្រី គំនិតផ្ដួចផ្ដើមទាំងបីនេះ ត្រូវបានបង្កើតឡើង ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយយុវជន ដើម្បីបង្ហាញថាសែលកាត យកចិត្តទុកដាក់ខ្លាំងបំផុត ចំពោះការអភិវឌ្ឍចំណេះដឹង និងការស្វែងយល់ឲ្យកាន់តែច្បាស់ពីតម្រូវការរបស់យុវជនខ្មែរ។
នាយកផ្នែកផ្សព្វផ្សាយ និងទំនាក់ទំនងរបស់ក្រុមហ៊ុនសែលកាត អ្នកស្រី Cheryl Gray បានឲ្យដឹងថា យុវជនជាសសរទ្រូង និងអនាគតរបស់ប្រទេសជាតិ ហើយពួកគេសក្ដិសម នឹងទទួលបាននូវបទពិសោធ ន៏កាន់តែប្រសើរ និងការយល់កាន់តែច្បាស់ពីក្រុមហ៊ុនប្រតិបត្តិករសេវាទូរស័ព្ទ។
អ្នកស្រីបន្តថា «យើងកំពុងរៀបចំទិសដៅថ្មីមួយ ដើម្បីឲ្យយុវជន ជាអ្នកតំណាងប្រែន(ម៉ាក)របស់យើង ហើយយុវទូតរបស់យើង នឹងអាចជួយឲ្យយើងផ្សារភ្ជាប់ទំនាក់ទំនង និងសកម្មភាពនានារបស់យើង ទៅនិងយុវជនកាន់តែខ្លាំង ព្រមទាំងយល់ពីពួកគេកាន់តែច្បាស់ មិនតែប៉ុណ្ណោះ សេវាអ៊ីនធើណិតរបស់យើង ក៏នឹងជួយឲ្យពួកគេរីករាយប្រើប្រាស់អ៊ីនធើណិតល្បឿនលឿនបំផុត ក្នុងតម្លៃសមរម្យ ក្នុងពិភពអនឡាញផងដែរ។ យើងចង់ឲ្យទំនាក់ទំនងរបស់យើង និងពួកគេកាន់តែជិតស្និទ្ធ និងធានាបានថាយើងផ្ដល់នូវអត្ថប្រយោជន៍ កាន់តែប្រសើរដល់យុវជន និងផ្ដល់ជាឱកាស សម្រាប់ពួកគេរក្សាទំនាក់ទំនង ដើម្បីបង្កើតមិត្តភាព ស្វែងយល់ពីអ្វីៗថ្មីៗ និងអភិវឌ្ឍខ្លួន ដូចយុវជនបណ្ដាប្រទេសនានាក្នុងតំបន់ដែរ»។
លោកស្រីបន្ដថា កម្ពុជា ជាប្រទេសមួយ ដែលមានកំណើនសេដ្ឋកិច្ចលូតលាស់ឆាប់រហ័សនៅអាស៊ី យើងមិនគួរមើលរំលងវិស័យបច្ចេកវិទ្យាទាំងក្នុងសេដ្ឋកិច្ច និងសហគមន៍នោះទេ ក្នុងនាមជាក្រុមហ៊ុនប្រតិបត្តិករសេវាទូរស័ព្ទខ្មែរតែមួយគត់ សែលកាត យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអនាគតប្រទេសជាតិ និងមានទស្សនវិស័យវែងឆ្ងាយក្នុងការ ជំរុញអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឲ្យកាន់តែរីកចម្រើន។សេវាអ៊ីនធើណិត តាមទូរស័ព្ទជាផ្នែកមួយដ៏សំខាន់ នៃកត្តាជុំរុញការអភិវឌ្ឍន៏ ប៉ុន្តែវាសម្រេចទៅបានអាស្រ័យដោយការផ្សារភ្ជាប់ទំនាក់ទំនងមនុស្សគ្រប់គ្នា តាមរយ: អ៊ីនធើណិតក្នុងតម្លៃសមរម្យបំផុត៕