(ភ្នំពេញ)៖ គួរឲ្យអាសូរណាស់! ស្រ្តីកម្មការិនីរោងចក្រកាត់ដេរម្នាក់ ត្រូវរថយន្តធុនធំបើកបុក និងគៀបជាប់បង្គោលភ្លើងបណ្តាលឲ្យដាច់ជើងម្ខាង រងរបួស យ៉ាងធ្ងន់ធ្ងរ នៅវេលាម៉ោងជិត១២ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ម្ដុំកន្លែងលក់សាច់ក្រក ស្ថិតក្នុងសង្កាត់កំពូល ខណ្ឌពោធិ៍សែនជ័យ រាជាធានីភ្នំពេញ។
សេចក្តីការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ស្រ្តីរងគ្រោះអាយុជាង២០ឆ្នាំ ត្រូវរថយន្តធុនធំមួយគ្រឿង បុកគៀបជាប់នឹងបង្គោលភ្លើង បណ្ដាលឲ្យដាច់ជើងមួយកំណាត់ ភ្លាមៗនៅនឹងកន្លែងកើត។ ជនរងគ្រោះមានឈ្មោះ ធន ណយ ជាកម្មការិនីរោចក្រ នៅក្រុមហ៊ុន ស៊ីមី (ខេមបូឌា) វ៉ាយរឹង ស៊ីស្ទឹម។ ចំណែកឯអ្នកបើករថយន្តបង្ក ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងតាមផ្លូវច្បាប់។
បច្ចុប្បន្នជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនទៅមន្ទីពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់។
សូមស្តាប់សេចក្តីរាយការណ៍ផ្ទាល់ពីភ្នាក់ងារ Fresh News នៅកន្លែងកើតហេតុ៖