(ភ្នំពេញ)៖ ម្ចាស់អាជីវកម្ម បុគ្គលិកតាមបណ្តាក្រុមហ៊ុននានា មន្ត្រីរាជការ អ្នកដឹកនាំ សិស្ស-និស្សិត ខិតខំធ្វើការយ៉ាងមមាញឹកជារៀងរាល់ថ្ងៃ ដើម្បីពង្រីកទ្រព្យសម្បត្តិរបស់ខ្លួន ប៉ុន្តែមានបុគ្គលិកជាច្រើនគាត់មិនដឹងថា តើត្រូវធ្វើយ៉ាងណា ដើម្បីទទួលបានភាពជោគជ័យក្នុងការរកលុយក្នុងបរិបទសង្គមកម្ពុជាបច្ចុប្បន្ន?
ការចាយវាយឲ្យកាន់តែច្រើនឡើង អ្នកមានកម្រិតប្រាក់ខែទាប មធ្យមពិបាកក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាហេតុធ្វើបុគ្គលនោះខិតខំធ្វើការដើម្បីរកលុយ។ អ្នកខ្លះបង្កើតអាជីវកម្មតូច ធំទៅតាមលទ្ធភាព ដែលអាចតាមតំរូវការរបស់មនុស្សសព្វថ្ងៃ។
ប្រសិនបើយើងមិនចេះវិធីក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ មិនដឹងពីយុទ្ធសាស្រ្តរៀបចំផែនការអាជីវកម្ម ឲ្យបានត្រឹមត្រូវ និងមិនមានយុទ្ធសាស្ត្រសន្សំប្រាក់ឲ្យមានប្រសិទ្ធិភាពទេនោះ នោះភាពបរាជ័យនឹងកើតបានយ៉ាងងាយ។ដូច្នេះហើយ លោកសាស្ត្រាចារ្យ ឡុង បូរិន្ទ ដែលជានាយកសាលាFTMS ប្រចាំនៅកម្ពុជា បានរៀបចំវគ្គសិក្សាមួយថ្ងៃ ដ៏មានអត្ថប្រយោជន៍ សម្រាប់តម្រង់ទិសដល់បុគ្គល ដែលចង់ទទួលបានជោគជ័យទៅលើការគ្រប់គ្រង និងពង្រីកទ្រព្យសម្បត្តិ។
វគ្គសិក្សានេះផ្តោតសំខាន់ទៅលើ៖ *ផែនការហិរញ្ញវត្ថុ សម្រាប់ក្នុងមួយជីវិត *ផែនការហិរញ្ញវត្ថុ សម្រាប់អាជីវកម្មទើបនឹងបើក
*ជំនាញគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់សហគ្រិន *យុទ្ធសាស្ត្រសន្សំប្រាក់ សម្រាប់បុគ្គល និងក្រុមហ៊ុន
*ជោគជ័យក្នុងការរកលុយក្នុងបរិបទសង្គមកម្ពុជា *អាថ៍កំបាំងនៅពីក្រោយខ្នងមហាសេដ្ឋី
*ការជ្រើសរើសដៃគូរវិនិយោគ
វគ្គសិក្សាមួយថ្ងៃនេះ នឹងប្រារព្ធធ្វើនៅថ្ងៃអាទិត្យ ទី១១ មិថុនា ២០១៧ខាងមុខនេះ នៅក្នុងសាល CJCC ដែលមានការចូលរួមពីម្ចាស់អាជីវកម្ម បុគ្គលិកតាមបណ្តាក្រុមហ៊ុននានា មន្ត្រីរាជការ អ្នកដឹកនាំ សិស្ស-និស្សិតជាច្រើន ហើយក៏មានការផ្តល់ជូន អាហារថ្ងៃត្រង់រួមគ្នា អាហារសម្រន់ និង សញ្ញាបត្រ (Certificate) ផ្តល់ជូនផងដែរ។ តម្លៃសំបុត្រចូលរួម៖ ៤៥ដុល្លារ (មុនថ្ងៃទី៣០ មេសា ២០១៧)។ ទំនាក់ទំនងចុះឈ្មោះនៅការិយាល័យ FTMS ដែលមានលេខទួរស័ព្ទ៖ 010 925 545 រឺ 081 280 004 ៕