(ក្រចេះ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ បានថ្លែងឲ្យដឹងថា នៅពេលដែលវិស័យធនាគារកាន់តែរីកចំរើន ខ្លាំងឡើងៗ នោះសេដ្ឋកិច្ចជាកាន់តែមានភាពរឹងមាំ និងល្អប្រសើរ។
ការថ្លែងរបស់លោកទេសាភិបាលបែបនេះ ធ្វើឡើងក្នុងកិច្ចជំនួបសំណេះសំណាល ជាមួយមន្ត្រី បុគ្គលិកធនាគារជាតិនៃកម្ពុជា សាខាខេត្តស្ទឹងត្រែង។
ក្នុងនោះផងដែរ លោក ជា ចាន់តូបាន ក៏បានបានជំរុញឲ្យមន្ត្រីធនាគារជាតិនៃកម្ពុជា សាខាខេត្តស្ទឹងត្រែងបន្តពង្រឹងការងាររបស់ខ្លួនបន្ថែមទៀត ពិសេសការធ្វើប្រតិបត្តិការសេវាជូនអតិថិជន ដើម្បីផ្ដល់ជំនឿទុកចិត្តមកលើធនាគារក៏ដូចគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទាននានាទៀត ដែលកំពុងមានវត្តមាននៅក្នុងខេត្ត ។
លោក ឡឹក ធី នាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តស្ទឹងត្រែងបានឲ្យដឹងថា បច្ចុប្បន្ននេះខេត្តស្ទឹងត្រែង វិស័យសេដ្ឋកិច្ចមានការរីចម្រើនជាបន្តបន្ទាប់ ដូចជាវិស័យកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និង ទេសចរណ៏ ពិសេសវិស័យធនាគារ និងហិរញ្ញវត្ថុ កំពុងដំណើការក្នុងការធ្វើប្រតិបត្តិការ ជាមួយធនាគារប្រកបដោយប្រសិទ្ធភាព និងការទំនុកចិត្ត ដែលក្នុងនោះរួមមាន កាសហការជាមួយ ធនាគារអេស៊ីលីដា ភីអិលស៊ី ធនាគារកាណាឌីយ៉ា ភិអិលស៊ី ធនាគារស្ថាបនា និងមីក្រូហិរញ្ញវត្ថុទទួលបា្រក់បញ្ញើមានចំនួន៦ អេអឹមខេ ប្រាសាក់ អម្រឹត ហត្ថាកសិករ វីសិនហ្វាន និងក្រេឌីត និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនទៀត ។
លោកបានឲ្យដឹងទៀតថា ក្រៅពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានផ្តល់សេវាហិរញ្ញវត្ថុ ជូនដល់ប្រជាពលរដ្ឋខេត្ត ក៏មានភ្នាក់ងារផ្ទេរបា្រក់ចំនួន៦៣ ភ្នាក់ងារផងដែរ ក្នុងនោះមាន វីង ទ្រូម៉ានី អ៊ីម៉ានី អេអឹមខេ និង លីហួរ ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិ ហើយសាខាធនាគារជាតិនៃកម្ពុជា កំពុងតាមដានដល់បណ្តាអង្គការ ដែលបានផ្តល់ប្រាក់កម្ចី ដល់ប្រជាពលរដ្ឋក្នុងខេត្តយ៉ាងយកចិត្តទុកដាក់បំផុត ។
ដើម្បីឲ្យអតិថិជនកាន់តែងាយស្រួល និងកាន់តែមានការជឿទុកចិត្តមក លើប្រពន្ធ័ធនាគារនៅកម្ពុជា នោះធនាគារជាតិនៃកម្ពុជា សាខាខេត្តស្ទឹងត្រែង បានធ្វើការប្ដូរប្រាក់ទក់ រហែកចាស់និង សឹករិករិលគ្រប់ប្រភេទ ជូនអតិថិជនបានក្នុងឱកាសខួបលើកទី៣៧ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ គិតមកដល់ថ្ងៃទី២៤ មីនានេះ បានចំនួនជាង ៤០,៦៤០,០០០ លានរៀល ។
ពាក់ព័ន្ធការងារនេះដែរ លោក ជា ចាន់តូ បានជំរុញឲ្យមន្ត្រីធនាគារជាតិនៃកម្ពុជាសាខាខេត្តស្ទឹងត្រែង បន្តពង្រឹងការងាររបស់ខ្លួនបន្ថែមទៀតពិសេស ការធ្វើប្រតិបត្តិការសេវាជូនអតិថិជន ដើម្បីផ្ដល់ជំនឿទុកចិត្តមកលើធនាគារ ក៏ដូចគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទាននានាទៀត ដែលកំពុងមានវត្តមាននៅក្នុងខេត្ត ។
លោកក៏បានបញ្ជាក់ទៀតថា និងថ្លែងអំណរគុណការយកចិត្តទុកដាក់របស់មន្រ្តីយើង និងបានណែនាំដល់មន្ត្រីបុគ្គលិកយើង ត្រូវខិតខំផ្សព្វផ្សាយសេចក្តីថ្លែងការណ៏រវាង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋបានដឹង កុំឲ្យមានការយល់ច្រឡំថា ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់នៅកម្ពុជាជារបស់រដ្ឋ តាមពិតគឺជារបស់ឯកជន ហើយដើម្បីឈានទៅសម្រេចកិច្ចការនេះ បានមន្ត្រីទាំងអស់ត្រូវប្រកាន់ឲ្យ បានខ្ជាប់ខ្ជួនការសាមគ្គីភាពផ្ទៃក្នុង គោរពនិងអនុវត្តដោយការទទួលខុសត្រូវ តាមតួនាទីភារៈកិច្ច និងត្រូវខិតខំក្រេបយកនូវពុទ្ធិថ្មីៗបន្ថែមទៀត ៕