(ភ្នំពេញ)៖ ក្រោយពីបានទៅដល់ប្រទេសហ៊្សកដានី កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧កន្លងទៅនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ឬក្រុមគោព្រៃកម្ពុជា មានរយៈពេល៥ថ្ងៃ សម្រាប់ការហ្វឹកហាត់ ដើម្បីត្រៀមប្រកួតពានរង្វាន់ AFC Asian Cup UAE 2019 ជាមួយនឹងជម្រើសជាតិហ៊្សកដានី នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ។
ក្នុងការប្រកួតដើម្បីដណ្ដើរយកកៅអីពានរង្វាន់ AFC Asian Cup UAE 2019 ដែលក្រុមគោព្រៃកម្ពុជា ស្ថិតក្នុងពូល C ប៉ះសុទ្ធតែក្រុមជើងខ្លាំងមានដូចជា៖ អាហ្វហ្គានីស្ថាន, វៀតណាម, និងហ្សកដានី ក្រោមការដឹកនាំថ្មីរបស់គ្រូបង្វឹកថ្មីរបស់កម្ពុជាលោក Leonardo Luiz សញ្ជាតិប្រស៊ីល ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីមហាជន។
កីឡាករដែលកំពុងហ្វឹកហាត់ នៅប្រទេសហ៊្សកដានី រួមមាន៖ អ៊ុ សេរីរត្នន៍, កែវ សុខសិលា, អោម ឧត្តម, ណុប តុលា, ឆោម ពិសា, សឿយ វិសាយ, សរ ពិសិដ្ឋ, សឿត បារាំង, ពុំ តុលា, រស់ សំអឿន, សំអឿន ពិដោរ, ប៊ិន ធារី, ហូយ ផល្លីន, ច្រឹង ពលរដ្ឋ, សុះ ស៊ូហាណា, ទិត្យ ឌីណា, ប្រាក់ មុន្នីឧត្តម , ចាន់ វឌ្ឍនាកា, អុល រ៉ាវី, ឃួន ឡាបូរ៉ាវី, កែវ សុខផេង, ឆេង ម៉េង និងសួង វិរៈ។
សូមជម្រាបថា ការប្រកួតរវាងប្រទេសទាំងពីរ នឹងចាប់ផ្ដើមម៉ោង១១៖០០ យប់ (ម៉ោងនៅកម្ពុជា) នៃកម្មវិធីប្រកួតវគ្គជម្រុះ AFC Asian Cup 2019 នៅកីឡដ្ឋាន Amman International Stadium នៃប្រទេសហ៊្សកដានី ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន២៥០០០នាក់។
ខាងក្រោមនេះ ជាកម្រងរូបភាពក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ហ្វឹកហាត់ដើម្បីត្រៀមប្រកួត ជាមួយក្រុមជម្រើសជាតិហ៊្សកដានី៖