(កណ្តាល)៖ ផ្ទះប្រជាពលរដ្ឋប្រមាណ១០ខ្នង បានបាក់ស្រុត និងធ្លាក់ចូលទឹកទន្លេ ដោយសារបាក់ច្រាំង ស្ថិតនៅចំណុចភូមិកោរគ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ ប៉ុន្តែសំណាងល្អមិនមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ។
អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង កម្លាំងសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ បានទៅជួយអន្តរាគមន៍ហើយ។ យ៉ាងណាក៏ដោយ សម្រាប់មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់សង្គមមួយនេះ មិនទាន់ត្រូវបានមន្រ្តី និងអាជ្ញាធរបញ្ជាក់នៅឡើយទេ៕