(ភ្នំពេញ)៖ SAMSUNG ជាក្រុមហ៊ុនដែលតែងតែយកចិត្តទុកដាក់ក្នុងសង្គម ជាពិសេសលើវិស័យអប់រំ ហើយការចូលរួមទាំងអស់ត្រូវបានប្រជាជនក្នុង និងក្រៅស្រុកមានការចាប់អារម្មណ៍ខ្ពស់ លើសពីនេះក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនេះ បានសន្យានិងប្តេជ្ញាថា នឹងជួយអភិវឌ្ឍសហគមន៍ តាមរយៈការផ្តល់ការសិក្សាពី «បរិស្ថានវ័យឆ្លាត» ទៀតផងដែរ។

ក្រុមហ៊ុន សាមសុង បានបង្កើត សកម្មភាពសង្គមមួយដែលបានហៅថា «CSR» ហើយកម្មវិធីមួយនេះ នៅតែផ្តល់គុណប្រយោជន៍ និងផ្សព្វផ្សាយពីកេរិ៍ឈ្មោះក្រុមហ៊ុនក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានីបានយ៉ាងល្អផងដែរ។ យោងតាមរបាយការណ៍របស់ ក្រុមហ៊ុនសាមសុង
ក្នុងការស្ទង់មតិបានបង្ហាញឲ្យឃើញថា អ្នកប្រើប្រាស់ចំនួន ៧៣ភាគរយ ជឿជាក់ថាកម្មវិធីសង្គមមួយនេះ ពិតជាមានសារៈប្រយោជន៍យ៉ាងខ្លាំងសម្រាប់សហគមន៍ទាំងមូល។

ការស្ទង់មិតិក្នុងប្រទេសសិង្ហបុរី នាពេលថ្មីៗនេះបានបង្ហាញឲ្យឃើញថា៖
«អ្នកប្រើប្រាស់ជឿជាក់ថា សកម្មភាពចូលរួមក្នុងសង្គមរបស់ក្រុមហ៊ុននីមួយៗ គឺផ្តល់នូវសារៈប្រយោជន៍ខ្លាំង និងសង្ឃឹមថាក្រុមហ៊ុនទាំងអស់ បន្តចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជួយអភិវឌ្ឍសង្គម។ ទាំងនេះជាការរកឃើញពី ការសិក្សាស្រាវជ្រាវថ្មីមួយពីប្រទេសទាំង៩ ទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី ដែលបានធ្វើទ្បើងដោយ ក្រុមហ៊ុន  Kadence Singapore និងប្រគល់សិទ្ធិដោយក្រុមហ៊ុនសាមសុង»។

ខាកក្រោមនេះ ជាកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមហ៊ុនសាមសុង ក្នុងការងារសង្គម៖
«អ្នកឆ្លើយសំណួរ៣នាក់ ក្នុងចំណោម១០នាក់ មាន២៩% បានទទួលស្គាល់ថា ក្រុមហ៊ុនសាមសុង បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ដែលមានពិន្ទុខ្ពស់ជាងពីរដងលើក្រុមហ៊ុនជាប់ក្នុងបញ្ជីបន្ទាប់ (ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិច»។ ក្នុងចំណោមក្រុមហ៊ុនដែលមានឈ្មោះក្នុងបញ្ជី ទាំងក្រុមហ៊ុនបច្ចេកវិទ្យា និងឧបករណ៍មិនប្រើបច្ចេកវិទ្យាសាមសុង ក៏ថែមទាំងស្ថិតនៅក្នុងចំណាត់ថ្នាក់ នាំមុខគេក្នុងចំណោមសមាគមដ៏ល្អផងដែរ មានចំនួន ៤៥%» ។

លោកស្រី Irene Ng អនុប្រធានផ្នែកទីផ្សារសាជីវកម្ម របស់ក្រុមហ៊ុនសាមសុង ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី បានលើកឡើងថា៖ «វាជារឿងដ៏ប្រពៃមួយដែលបានដឹងថា អ្នកប្រើប្រាស់ទទួលស្គាល់​អត្ថប្រយោជន៍ពិតប្រាកដដែលកម្មវិធីទាំងនេះ បានផ្តល់ឲ្យសហគមន៍ ហើយយើងនឹងខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យជីវិតអ្នកគ្រប់គ្នាកាន់តែល្អប្រសើរ ទ្បើងតាមរយៈកម្មវិធីសង្គមឲ្យកាន់តែធំទូលាយ និងមាននិរន្តភាពយូរអង្វែង»។

សេវានិងសម្ព័ន្ធភាពរបស់ក្រុមហ៊ុនសាមសុង សម្រាប់សង្គមបច្ចុប្បន្ន៖
ក្រុមហ៊ុនសាមសុងជឿជាក់ថា ការអប់រំគឺជាគ្រាប់ពូជដែលផ្តល់នូវគំនិតច្នៃប្រឌិតថ្មីៗ ហើយក្រុមហ៊ុន មានការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសហគមន៍តាមរយៈការផ្តល់​ ការសិក្សាពីបរិស្ថានវ័យឆ្លាត។ នៅទូទាំងទ្វីបអាស៊ីអាគ្នេយ៍ និងអូសេអានី សាមសុងបានបង្កើតសាលា និងបណ្ណាល័យវ័យឆ្លាតចំនួនជាង ១៦០ កន្លែង និង២០ វិទ្យាស្ថានសម្រាប់វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យា ដើម្បីផ្សាភ្ជាប់ពិភព ឌីជីថល ទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ ដែលជួយឲ្យសិស្សានុសិស្សអាចស្វែងយល់ពីវិធីសិក្សាកាន់តែវ័យឆ្លាត និងបណ្តុះនូវទេពកោសល្យឲ្យបានជោគជ័យនៅទូទាំងតំបន់។
សាលានិងបណ្ណាល័យវ័យឆ្លាតរបស់សាមសុង (Samsung Smart Schools and Libraries) ប្រើនូវបច្ចេកវិទ្យា ដែលបង្កើតនូវវិធីសាស្រ្តនៃការសិក្សាថ្មីៗ និងកាន់តែទូលំទូលាយសម្រាប់សិស្ស តាមរយៈកម្មវិធីសិក្សាប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាព័ត៌មានកាន់តែច្រើនសម្បូរបែប និងមានអត្ថប្រយោជន៍ផងដែរ។

អំពីការសិក្សា៖
ការសិក្សានេះបានរកឃើញនូវឥរិយាបថ របស់អ្នកប្រើប្រាស់ កម្រិតនៃការយល់ដឹង ភាពពាក់ព័ន្ធ និងការផ្លាស់ប្តូរដោយសារតែ កម្មវិធីសង្គមដែលរួមមានការផ្សព្វផ្សាយពី ឈ្មោះយីហោក្រុមហ៊ុនផងដែរ។ ការស្រង់មតិត្រូវបានផ្តួចផ្តើមដោយក្រុមហ៊ុនសាមសុង និងធ្វើឡើងដោយក្រុមហ៊ុន Kadence Singapore ចន្លោះពីថ្ងៃទី១៥ ដល់២៨ ធ្នូ ២០១៦។ ទិន្នន័យត្រូវបានរក្សាទុកដែលមានចំនួន អ្នកចូលរួមក្នុងកម្មវិធី ស្ទង់មតិនេះចំនួន ១៩១៦នាក់ នៅក្នុងប្រទេសចំនួន ៩  នៅទូទាំងទ្វីបអាស៊ីអាគ្នេយ៍ និងទ្វីបអូសេអានី ដែលរួមមានដូចជា៖ ប្រទេសសឹង្ហបុរី  ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ វៀតណាម ហ្វីលីពីន តៃវ៉ាន់ អូស្ត្រាលី និងនូវែលសេឡង់។

សូមជម្រាបថា ក្រុមហ៊ុន Samsung Electronics co., Ltd
គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែ ប្រសើរឡើងនូវពិភពទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ ព័ត៌មានលម្អិតសូមចូលគេហទំព័រ៖ news.samsung.com