(ភ្នំពេញ)៖ នារាត្រីថ្ងៃទី 24 ខែមិនា ឆ្នាំ 2017 ពិតជារាត្រីដ៏អស្ចារ្យ និង ជាមោទនភាពយ៉ាងក្រៃលែង ដែល បុរី ប៉េង ហួត នៅតែអាចរក្សាបាននូវការគ្រងដំណែង២ឆ្នាំជាប់ៗគ្នា ទៅលើពានរង្វាន់ធំជាងគេប្រចាំឆ្នាំ ដែលគ្រប់ក្រុមហ៊ុនចូលរួមតែងតែប្រាថ្នាចង់បាន គឺពានរង្វាន់ «ក្រុមហ៊ុនអភិវឌ្ឍន៍ដែលល្អជាងគេ» ។
ក្រៅពីពានរង្វាន់ដ៏ធំមួយនេះ គឺមានពានរង្វាន់៣ផ្សេងទៀត ដែលបុរីប៉េងហួតទទួលបាន ព្រមពេលជាមួយគ្នាដែរ ក្នុងចំណោមពានរង្វាន់ទាំងអស់រួមមាន៖
១៖ ពានរង្វាន់ «ក្រុមហ៊ុនអភិវឌ្ឍដែលល្អជាងគេ»
២៖ ពានរង្វាន់ «ឌីហ្សាញទេសភាពល្អជាងគេ»
៣៖ ពានរង្វាន់ «អភិវឌ្ឍលំនៅដ្ឋានដែលល្អជាងគេ (កម្ពុជា)»
៤៖ ពានរង្វាន់ «អភិវឌ្ឍលំនៅដ្ឋានដែលល្អជាងគេ (ភ្នំពេញ)»
កម្មវិធីនេះរៀបចំឡើងដោយក្រុមហ៊ុន Property Guru នាសណ្ឋាគារ សូ ហ្វីតែល ភូគីត្រា ភ្នំពេញ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ជា សុុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋលេខាធិការ និងតំណាងក្រុមហ៊ុនអចលនទ្រព្យ សំណង់ល្បីៗ ក៏ដូចជាអ្នកជំនាញផ្នែកអចលនវត្ថុផងដែរ។
ចំពោះពានរង្វាន់និមួយៗ ត្រូវបានឆ្លងកាត់ការវិនិច្ឆ័យយ៉ាងម៉ត់ចត់ ដោយផ្តោតលើសុក្រិតភាព និង តម្លាភាពដោយអ្នកជំនាញ និង គណៈកម្មការឯករាជ្យក្នុងស្រុក និង គណៈកម្មការជំនាញបរទេស។ ហេតុនេះហើយបានជាក្រុមហ៊ុនដែលទទួលបានពានរង្វាន់ គឺពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះភាពជោគជ័យដែលទទួលបាន។
ជាក់ស្តែងពានរង្វាន់ទាំង៤ នេះ ដែលបុរី ប៉េង ហួត ទទួលបានមិនមែនកើតឡើងដោយសារការចៃដន្យនោះទេ គឺបុរី ប៉េង ហួត បានឈរលើទីផ្សារអចលនទ្រព្យដ៏រឺងមាំមួយនេះ អស់រយៈពេល ជាង១០ឆ្នាំកន្លងមកហើយ ជាមួយនឹងជំនាញនិងបទពិសោធន៍ពិតប្រាកដក្នុងការសាងសង់ប្រកបដោយគុណភាព សោភណ្ឌភាព និង ផាសុកភាព ដែលនាំអោយមានភាពលេចធ្លោក្នុងកម្មវិធីប្រកួតប្រជែងនេះ។
សូមរំលឹកផងដែរថា កាលពីចុងឆ្នាំ២០១៦ កន្លងទៅនេះ បុរី ប៉េង ហួត ក៏ទទួលបានពានរង្វាន់អចលនទ្រព្យអាស៊ីអាគ្នេយ៍ថ្នាក់ប្រទេសប្រចាំឆ្នាំ២០១៦ ចំនួន ៣ គឺជាក្រុមហ៊ុន ដែលលេចធ្លោជាងគេ ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍនានាក្នុងប្រទេសកម្ពុជា ដែលបានចូលរួមប្រកួតប្រជែងដែលរៀបចំឡើងដោយក្រុមហ៊ុន Property Guru នៅ សណ្ឋាគារ Shangri-La Hotel ប្រទេសសិង្ហបុរី។
ក្នុងឆ្នាំ២០១៧ នេះទៀតសោត បុរី ប៉េង ហួត បានក្លាយជាបេក្ខភាពតំណាងអោយប្រទេសកម្ពុជា ហើយក៏ទទួលបានពានរង្វាន់ ជាក្រុមហ៊ុនអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ 2017 ( COMPANY OF THE YEAR) ក្នុងកម្មវិធី IAIR AWARD ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ SHERATON ទីក្រុងហុងកុង កាលពីពេលថ្មីៗកន្លងទោនេះ។
ទន្ទឹមនឹងនោះ ក្រុមហ៊ុន ក៏បានថ្លែងអំណរគុណ ដល់អតិថិជន របស់បុរី ប៉េង ហួត ដែលជានិច្ចជាកាលតែងតែបន្តគាំទ្រ និងផ្ដល់កំលាំងចិត្តដល់ក្រុមហ៊ុន ។
សមទ្ធិផលខាងលើកើតចេញពីការចូលរួមរបស់អតិថិជន រួមជាមួយថ្នាកដឹកនាំ និង បុគ្គលិកគ្រប់ជាន់ថ្នាក របស់ បុរី ប៉េង ហួត រួមគ្នាបង្កើតភាពជោគជ័យដ៏ធំបំផុតរបស់ក្រុមហ៊ុន។ បុរី ប៉េង ហួត សូមប្ដេជ្ញាខិតខំប្រឹងប្រែងបន្តពង្រឹងនូវស្ដង់ដារ និង គុណភាពឲ្យកាន់តែខ្ពស់ ក្នុងការរចនាផ្តោតលើសោភណ្ឌភាព ផាសុកភាព ក្នុងការរស់នៅជានិរន្តរភាព អោយកាន់តែប្រសើរសំរាប់អតិថិជន នាពេលអនាគត៕