(កំពង់ឆ្នាំង)៖ លោកស្រី ទាវ ធីតា ភរិយាលោកឧកញ៉ា ថោង សារ៉ាត់ បាននាំយកអំណោយជូន ដល់ចាសជរា២០០នាក់ នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ពិធីចែកអំណោយនេះ បានធ្វើឡើងខណៈដែលលោកស្រី ទាវ ធីតា មកធ្វើបុណ្យនៅវត្តបុទុម្ភសាគរ (ហៅវត្តកំពង់ព្រះគគី) ស្ថិតនៅភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគី ខេត្តកំពង់ឆ្នាំងនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧។
ជាមួយគ្នានោះ លោកស្រី ទាវ ធីតា បានជូនអំណោយជូនចាសជរាចំនួន២០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា១ម៉ឺនរៀល សារុង១ក្រមា១។
នៅក្នុងឱកាសនោះលោកស្រី ទាវ ធីតា បានថ្លែងថា ដោយមើលឃើញពីភាពលំបាករបស់ប្រជាពលរដ្ឋ និងជាសន្តានចិត្ត ក្នុងឱកាសធ្វើបុណ្យ នាថ្ងៃនេះ ទើបលោកស្រី សម្រេចចិត្តពាំនាំអំណោយទាំងនេះ ចែកជូនដល់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយការ លំបាកបានមួយគ្រា។
ទោះបីជាអំណោយទាំងនេះ មានលក្ខណៈតិចតួចស្ដួចស្ដើងក្ដី ប៉ុន្តែក៏អាចជួយរំលែកការលំបាក របស់ប្រជាពលរដ្ឋ បានមួយកម្រិត ហើយនេះបានបញ្ជាក់ ឲ្យឃើញពីវប្បធម៌ ជួយគ្នាទៅវិញទៅមក របស់សង្គមខ្មែរផងដែរ។
ប្រជាពលរដ្ឋដែលបានអំណោយជាង២០០នាក់ ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ លោកស្រី ដែលបានបង្ហាញពីទឹកចិត្ត សប្បុរសធម៌ ជួយដល់ចាស់ជរា គ្មានទីពឹង និងប្រជាពលរដ្ឋជាច្រើនទៀត។ ប្រជាពលរដ្ឋ និងជនចាស់ជរា ជាង២០០នាក់សូមជូនពរ ឲ្យលោកស្រី និងក្រុមគ្រួសារ ជួបប្រទះតែសេចក្ដីសុខ គ្រប់ប្រការផងដែរ៕