(ភ្នំពេញ)៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីសម្រេចថ្មីមួយ ដើម្បីបង្កើតក្រុម ជំនួយការផ្នែកច្បាប់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានលោក ថៃ នរៈសត្យា ជាប្រធាន និងមានអនុប្រធាន និងសមាជិក សរុបចំនួន១២នាក់។  

ការបង្កើតក្រុមជំនួយការផ្នែកច្បាប់នេះ ត្រូវបានក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ចាត់ទុកថាដើម្បី៖
* លើកកម្ពស់ប្រសិទ្ធភាព ដល់កិច្ចប្រតិបត្តិផ្នែកច្បាប់
* ផ្តល់ការពិគ្រោះ យោបល់ផ្លូវច្បាប់ជូនដល់មន្រ្តីរាជការសិល្បករ សិល្បការិនី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
* ផ្តល់មេធាវីជួយការពារក្តីជូនមន្រ្តីរាជការ សិល្បករ សិល្បការិនីទីទ័លក្រដែលត្រូវគេរំលោភបំពាន ដោយមិនគិតកម្រៃសេវា
* ការពារផលប្រយោជន៍ស្របច្បាប់ជូនក្រសួង ជូនមន្រ្តីរាជការ សិល្បករ សិល្បការិនី នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ...៕

សូមអានសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ទាំងស្រុង៖