(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី លទ្ធផលនៃសិក្ខាសាលាស្ដីពី «ការពង្រឹងសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ» ក្រោយដំណើរការពិភាក្សាអស់ពេញមួយថ្ងៃ។
សិក្ខាសាលាខាងលើ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងការងារ ដែលមានការចូលរួមពីភាគីសហជីព ភាគីសមាគមនិយោជក ភាគីរាជរដ្ឋាភិបាល ប្រមាណជាង៣០០នាក់។ គោលបំណងនៃសិក្ខាសាលានេះ ដើម្បីបន្តពន្យល់ពីដំណើរនៃការចុះបញ្ជីសហជីព និងសមាគមនិយោជក ជាពិសេសឆ្លើយតបនូវចម្ងល់នានា របស់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ៖