(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីជូនដំណឹង ណែនាំដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន ពិសេសរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង នូវវិធានការ៩ចំណុច ដើម្បីការពារការដួលសន្លប់ជាយថាហេតុ ដែលកើតឡើងលើកម្មករនិយោជិត ព្រោះរដូវនេះជារដូវក្ដៅ។
បើតាមសេចក្តីជូនដំណឹង ក្រសួងការងារបានណែនាំថា «សហគ្រាស គ្រឹះស្ថានត្រូវរៀបចំឲ្យមានប្លង់ជម្លៀសខ្លួន សញ្ញាការសុវត្ថិភាពតាមប៉ុស្តិ៍ការងារ និងការអប់រំបណ្ដុះបណ្ដាលកម្មករ។ ចំពោះសហគ្រាស គ្រឹះស្ថានដែលមានប្រើប្រាស់សាធារគីមីងាយឆាបឆេះ ត្រូវរៀបចំឲ្យមានប្រព័ន្ធឆ្លើយតបគ្រាមានអាសន្ន»។
សូមអានព័ត៌មានលម្អិត នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ៖