(ភ្នំពេញ)៖ ស្ត្រីពីរនាក់ម្តាយនិងកូន បានជិះម៉ូតូមកពីយកកាតគ្រីម៉ូតូ នៅព្រែកលៀប ហើយជិះម៉ូតូបំណងទៅផ្ទះវិញ នៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ ស្រាប់តែជិះម៉ូតូមកដល់ទល់មុខព្រលានយន្តហោះអន្តជាតិភ្នំពេញ ត្រូវជនសង្ស័យមានគ្នាចំនួន២នាក់ ជិះម៉ូតូ Zoomer X បានធ្វើសកម្មភាពច្របាច់គន្លឹកាបូប ដែលគាត់បានដាក់ជាប់ចង្កេះយកបានសម្រេច ដែលក្នុងនោះមានលុយនៅក្នុងកាបូបមានចំនួនជិត២លានរៀល កាតគ្រីម៉ូតូ អត្តសញាណប័ណ្ណ សៀវភៅបង់ប្រាក់ធនាគារ។
ហេតុការណ៍ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០៖២០នាទីថ្ងៃត្រង់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងទឹកដីសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះជាម្ដាយ មានឈ្មោះ អ៊ុក សុផល អាយុ៥៧ មុខរបរលក់នំបញ្ចុក ស្នាក់នៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
តាមការៀបរាប់របស់ស្ត្រីខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានធ្វើដំដោយជិះម៉ូតូម៉ាក ស៊ូមើអិច ជាមួយកូនស្រី ដោយកូនជាអ្នកឌុប មកពីយកកាតគ្រីម៉ូតូនៅឯ ព្រែកៀប ខណ្ឌជ្រោយចង្វារ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខជនសង្ស័យ ជិះម៉ូតូម៉ាក ស៊ូមើអិចមិន ចាំស្លាកលេខ បានធ្វើសកម្មភាពច្របាច់គន្លឹសកាបូបគាត់ពីចង្កេះ ហើយពេលនោះគាត់បានប្រតាយប្រតប់ ជាមួយជនសង្ស័យដែរ តែដោយខ្លាចដួលម៉ូតូគ្រោះថ្នាក់ ខ្លាំងទើបជនសង្ស័យយក បានសម្រេចតែម្តង ហើយលុយនៅក្នុងកាបូបនោះមានចំនួន១៩០០០០០រៀល និងលុយខាងក្រៅចំនួន៦០០០០រៀលទៀត រួមទាំងកាតគ្រីម៉ូតូ អត្តសញ្ញាណប័ណ្ណនិងសៀវភៅបង់ប្រាក់ធនាគាផងដែរ។
ក្រោយពេលកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកាកាប ទាំងសោកស្តាយ៕