(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ គណៈកម្មការសម្របសម្រួល គម្រោងសាងសង់ស្ពានឆ្លងកាត់ព្រំដែន ស្ទឹងបត់-បានណងអៀង ដែលមានទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធាន និងលោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ ជាអនុប្រធាន។
សេចក្ដីសម្រេច ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា «គណៈកម្មការនេះមានភារកិច្ច៖ ១.ដឹកនាំ និងតម្រង់ទិសនៃការអនុវត្តគម្រោង, ២.សហការ និងសម្របសម្រួលជាមួយភាគីថៃ ក្នុងការដំណើរអនុវត្តគម្រោង, ៣.សហការ និងរៀបចំកិច្ចព្រមព្រៀងសាងសង់ផ្សេងៗ ដែលពាក់ព័ន្ធជាមួយភាគីថៃ, ៤.រៀបចំគោលការណ៍គ្រប់គ្រង និងត្រួតពិនិត្យការអនុវត្តគម្រោង, ៥.ណែនាំ និងដោះស្រាយបញ្ហាផ្សេងៗ ដែលកើតឡើងនៅក្នុងពេលអនុវត្តគម្រោង និង៦.ធ្វើរបាយការណ៍ស្ដីពី លទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈទីស្ដីការគណៈរដ្ឋមន្រ្តី»។
សូមអានខ្លឹមសារលម្អិត ក្នុងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ដូចខាងក្រោម៖