(ភ្នំពេញ)៖ ក្រោយឆ្លងកាត់ការរៀបចំតុបតែង ទាំងយប់ទាំងថ្ងៃ អស់ពេលជាច្រើនខែរួចមក នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៣ បានចូលខ្លួនមកលំហែអារម្មណ៍ ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់ប្រជាជន ទេសចរណ៍ វប្បធម៌ និងបរិស្ថាន» លើទឹកដីខេត្តស្ទឹងត្រែង។

ពេលរាត្រី ភ្លើងអំពូលចម្រុះពណ៌រំលេចពន្លឺចញ្ចាចចញ្ចាំងពេញទីក្រុងស្ទឹងត្រែង និងតាមបណ្ដោយស្ពានឆ្លងទន្លេ។ ប្រជាពលរដ្ឋ អាជីវករ ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានបញ្ចេញនូវស្នាមញញឹម ប្រកបដោយសេចក្ដីរីករាយឥតឧបមា។ មិនតែប៉ុណ្ណោះ ការពង្រឹងការពារសន្តិសុខ សណ្ដាប់ធ្នាប់ របស់កងកម្លាំងសមត្ថកិច្ច ក៏បានផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរផងដែរ។

ខាងក្រោមនេះ ជាកម្រងរូបភាពក្នុងថ្ងៃដំបូងនៃពិធីបុណ្យទន្លេ អមជាមួយសកម្មភាពសប្បាយដ៏ទាក់ទាញមួយចំនួន៖