(សេប៉ាង)៖ ក្រុម AVIATO មកពីប្រទេសសិង្ហបុរី បានក្លាយជាអ្នកឈ្នះមកុដជើងឯកកម្មវិធីប្រលង AIRVOLUTION លើកដំបូងដែលរៀបចំ ដោយក្រុមហ៊ុនអាកាសចរណ៍ AirAsia។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន AirAsia នាថ្មីៗនេះ។
បន្ទាប់ពីការក្នុងការប្រកួត អស់រយៈពេលវែងប្រមាណ ១៨ម៉ោង ក្នុងទីក្រុងកូឡាឡាំពួរ (ស្នាក់ការធំ RedQ របស់ក្រុមហ៊ុន AirAsia) ជាចុងក្រោយក្រុមនេះ បានបង្ហាញនូវ ដំណោះស្រាយដ៏ល្អបំផុត ក្នុងការស្រាយបញ្ហានូវរបៀបបង្ហាញប្រវត្តិសង្ខេបរបស់អ្នកគាំទ្រអាកាសចរណ៍ AirAsia ដោយផ្អែកលើប្លង់រចនាកម្មវិធី របស់ពួកគេតាមរយៈ ដំណើរការជាមួយបណ្ដាញសង្គមឌីយីថលដើម្បីលើកតម្កើងចែករំលែកបទពិសោធន៍របស់អតិថិជន។
គោលគំនិតនៃគម្រោងរបស់ក្រុម AVIATO គឺអនុញ្ញាតឱ្យភ្ជាប់ទំនាក់ទំនងគ្នារវាងប្រវត្តិសង្ខេបអ្នកប្រើប្រាស់ណាម្នាក់ តាមរយៈរូបភាពរបស់ខ្លួន ក្នុងបណ្ដាញសង្គមអ៊ីស្តាក្រាម (Instagram ) ដោយដំណើរការតាមពេលវេលាជាក់ស្ដែង ជាមួយហ្នឹងការបង្កើតលទ្ធភាពដែលអាចធ្វើទៅបាន ចំពោះការផ្ដល់ជូនសេវាច្រើនបន្ថែមទៀតតាមអតិថិជនគោលដៅ អាស្រ័យតាមចំណតគោលដៅនីមួយៗរបស់ AirAsia និងការផ្ដល់ជូនអាហារដែលឆ្លុះបង្ហាញពីចំណាប់អារម្មណ៍របស់អតិថិជន។
ក្រុមនេះសុទ្ធតែជនជាតិសិង្ហបុរីរួមមាន លោក Choo Yan Sheng លោក John Goh Choo Ern លោក Durwin Ho Hsu Tian លោក Albert Puah Beng និងលោក Kevin Kwa Leung Boon ដោយកិច្ចខិតខំប្រឹងប្រែងរហូតឈ្នះ ការប្រកួត ក្រុម AVIATO ត្រូវបានផ្ដល់រង្វាន់ជាទឹកប្រាក់សុទ្ធចំនួន 25.000 រីងហ្គីត ពិន្ទុសន្សំពី AirAsia BIG ចំនួន100.000 ពិន្ទុ និងសំបុត្រធ្វើដំណើរយន្តហោះទៅមកសម្រាប់ចំណតគោលដៅណាមួយរបស់ AirAsia ចំនួន 5 សំបុត្រ។ AirAsia BIG គឺជាកម្មវិធីភក្ដីភាពរបស់ក្រុមហ៊ុន AirAsia ដែលសមាជិកអាចទទួលបានពិន្ទុសន្សំពីក្រុមហ៊ុនAirAsia ក្រុមហ៊ុនផ្ដល់សេវាកម្មសណ្ឋាគារTune Hotels ក្រុមហ៊ុនបណ្ដាញទូរស័ព្ទចល័តTune Talk និងដៃគូប្រមាណជាង100 ទូទាំងពិភពលោក។ សមាជិកក្នុងកម្មវិធី BIG អាចប្ដូរវាជាសំបុត្រយន្តហោះរបស់ AirAsia គ្រាន់តែមានពិន្ទុសន្សំ BIG Pointsចំនួន 500 ពិន្ទុប៉ុណ្ណោះ ក្នុងអំឡុងព្រឹត្តិការណ៍លក់តម្លៃពិសេស Final Call ប្រចាំខែរបស់កម្មវិធី AirAsia BIG ហើយចំនួនពិន្ទុដូចគ្នានេះដែរអាចប្ដូរបានតម្លៃស្នាក់នៅសណ្ឋាគារពី ក្រុមហ៊ុនផ្ដល់សេវាកម្មស្នាក់នៅ Tune Hotels ។
លោក Nikunj Shanti ប្រធានគ្រប់គ្រងទិន្នន័យទិន្នន័យនិងឌីយីថលរបស់ AirAsia បាននិយាយថា «យើងខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះគំនិតដោះស្រាយ បញ្ហាដោយច្នៃប្រឌិត និងចំណេះដឹងបច្ចេកវិទ្យាដែលបានបង្ហាញ នាចុងសប្ដាហ៍នេះ។ ក្រុមចូលរួមប្រកួតបានបង្ហាញនូវគំនិតបង្កើតកម្មវិធីទំនើបដោយមិនត្រូវការ ដំឡើងអ្វីដែលស្មុគស្មាញ និងមានលក្ខណៈការពិតជាក់ស្ដែង ហើយយើងខ្ញុំទន្ទឹងចង់ឃើញគំនិតគំហើញថ្មីច្រើនទៀត នូវរបៀបជួយដល់ការធ្វើដំណើរ កាន់តែប្រសើរ សម្រាប់ភ្ញៀវរបស់យើង»។
ក្នុងចំណោមសរុប ២០ក្រុមតំណាងឱ្យបណ្ដាប្រទេសរួមមាន ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី ឥណ្ឌា ស្រីលង្កា ទីក្រុងហុងកុង និងអូស្ត្រាលី បានចូលរួមប្រកួតកម្មវិធីប្រលង AIRVOLUTION 2017 ដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃសៅរ៍ ១៨ ខែមីនា កន្លងទៅនេះ។ គម្រោងរបស់ក្រុមនីមួយៗដែលត្រូវបានធ្វើបទបង្ហាញដោយផ្ទាល់ក្នុងរយៈពេល 8នាទី ត្រូវបានផ្ដល់ពិន្ទុដោយផ្អែកទៅលើ ផលប៉ះពាល់ គំនិតច្នៃប្រឌិត ការរចនានិងការយកទៅអនុវត្តន៍ដើម្បីដោះស្រាយឆ្លើយតបហ្នឹងចំណោទបញ្ហា។
គណៈកម្មការកាត់សេចក្ដីរួមមាន លោក Nikunj Shanti ប្រធានគ្រប់គ្រងទិន្នន័យទិន្នន័យនិងឌីយីថលរបស់ AirAsia លោក Declan Hogan ប្រធានការិយាល័យព័ត៌មាន AirAsia Group លោក Su Yu Min ប្រធានអភិវឌ្ឍន៍របស់ AirAsia លោក Robin Low ប្រធានគ្រប់គ្រងផលិតផលរបស់ AirAsia លោកស្រីបណ្ឌិត Karndee Leopairote នាយកគ្រប់គ្រង C-ASEAN មកពីប្រទេសថៃ និងលោក Kawin Tangudtaisak ប្រធានយុទ្ធសាស្ត្រនិងសេវាកម្មកម្មវិធី LINE ប្រចាំប្រទេសថៃ។
ក្នុងអំឡុងរៀបចំព្រឹត្តិការណ៍ធំ hackathon អ្នកហ៊ែកឃរ (Hacker) ត្រូវបានផ្ដល់ប្រឹក្សាពីអ្នកជំនួយបច្ចេកទេសរបស់ នាយកដ្ឋានបច្ចេកវិទ្យាទូរគមនាគមន៍ព័ត៌មានវិទ្យារបស់ AirAsia រួមទាំងការចូលរួមផ្ដល់គំនិតពីលោក Suresh Tan ប្រធានអភិវឌ្ឍន៍ជំនួញ ServisHero លោក Azreena Azizan ប្រធានកម្មវិធីសហការម្ចាស់ភាគហ៊ុននិងភាពជាដៃគូ MDEC និងលោក Maznuddin Zainuddin ប្រធានផលិតផលផ្នែកនាំមុខរបកគំហើញមកពីក្រុមហ៊ុន Telekom ម៉ាឡេស៊ី ។
កម្មវិធីប្រលង AIRVOLUTION 2017 ត្រូវបានរៀបចំនិងឧបត្ថម្ភដោយកម្មវិធី AirAsia BIG កម្មវិធីអាហារ AirAsia Santan សេវាកម្ម BIG Duty Free ក្រុមហ៊ុន Tune Talk ក្រុមហ៊ុន ROKKI, T&Co ក្រុមហ៊ុន Microsoft Azure ក្រុមហ៊ុន Google Cloud ក្រុមហ៊ុនAmazon Web Services ក្រុមហ៊ុន Salesforce ក្រុមហ៊ុនសាជីវកម្ម សេដ្ឋកិច្ចឌីយីថលម៉ាឡេស៊ី (MDEC) មជ្ឈមណ្ឌលច្នៃប្រឌិតនិងរបកគំហើញសកលម៉ាឡេស៊ី (MaGIC) ក្រុមហ៊ុន Lego និងក្រុមហ៊ុន Red Bull៕